Connect with us

ព័ត៌មានជាតិ

សំណុំរឿងឃាតកម្មនៅស្រុកបាទី មិនទាន់ចាប់ខ្លួនជនបង្កបាននៅឡេីយ ខណៈជនរងគ្រោះបាត់បង់ជីវិតកន្លង៣ថ្ងៃមកហេីយ

បានផុស

នៅ

ជនរងគ្រោះម្នាក់ត្រូវបានជនដៃដល់ចូលកាប់ដល់ក្នុងផ្ទះដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម កន្លងទៅ៣ថ្ងៃមកហេីយ គិតត្រឹមព្រឹកថ្ងៃទី២២ ខែមិថុនា នេះ ខណៈជនបង្កកំពុងរត់គេចខ្លួនបាត់ស្រមោល។

ករណីឃាតកម្មនេះ បានកេីតឡេីងនៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិខ្នាររង ឃុំដំណាក់រាជា ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡេីងដោយជនសង្ស័យមានគ្នា២នាក់ ដែលមានឈ្មោះ ម៉ម សម្បត្តិ ភេទប្រុសអាយុ២១​ឆ្នាំ មុខរបរកម្មកររោងចក្រ និងឈ្មោះ ម៉ម សីហា ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ទាំងពីរនាក់បងប្អូនបង្កើតនឹងគ្នា​ រស់នៅក្បែរផ្ទះជនរងគ្រោះចំណុចភូមិកើតហេតុខាងលើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពប្រើប្រាស់ដាវកាប់ទៅលើជនរងគ្រោះឈ្មោះ មាំង ខេរ: ភេទប្រុស អាយុ២៧ ឆ្នាំមុខរបរកម្មកររោងចក្រដូចគ្នា បណ្ដាលឲ្យដាច់កដៃខាងឆ្វេង និងចំកញ្ចឹងកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ក្រោយ​ពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។

ចំពោះមូលហេតុត្រូវបានអ្នកក្បែរខាងបង្ហេីបថា ជនសង្ស័យនិងជនរងគ្រោះធ្លាប់មានទំនាស់ពាក្យសំដីនឹងគ្នានៅពេលទៅលេងបាល់ទះ ហើយក្រុមគ្រួសារទាំងពីរ ក៏ធ្លាប់មានគំនុំនិងគ្នាផងដែរ៕

អត្ថបត ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ៥៣ នាទីutes មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សន្តិសុខសង្គម៨ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១១ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម