ព័ត៌មានជាតិ
ខេត្តកែបរឹតបន្តឹងការជួបជុំផឹកស៊ី លក់ដូរ និងដាក់បម្រាមគោចរចាប់ពីថ្ងៃទី២២មិថុនានេះតទៅ
រដ្ឋបាលខេត្តកែបបានដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្នក្នុងភូមិសាស្ត្រខេត្តកែបដែលមានរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកែបបានឱ្យដឹងថា ក្នុងការអនុវត្តវិធានការរដ្ឋបាលនេះ ត្រូវបានផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះអាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមផ្ទះសំណាក់សណ្ឋាគារកន្លែងលក់ដូរចាប់ពីចន្លោះម៉ោង២០ដល់ម៉ោង៥ជាកំហិត ប៉ុន្តែអាចលក់អាហារវេចខ្ចប់បាន។

ទន្ទឹមនឹងនេះផ្អាកជាបណ្ដោះអាសន្នការប្រមូលផ្ដុំ ឬការជួបជុំគ្នាទទួលទានអាហារភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹងនៅចន្លោះម៉ោង២០ដល់ម៉ោង៥និង០០នាទី លើកលែងតែក្នុងករណីការជួបជុំក្នុងចំណោមគ្រួសារសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ចការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីយកវត្ថុសំណាកបុគ្គលដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ឬប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ ឬដើម្បីយកអ្នកដែលផ្ទុកជំងឺកូវីដ១៩ក៏ដូចជាបុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត ។
ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ចកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ និងការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរសមត្ថកិច្ច។
លើសពីនេះផ្អាកជាបណ្ដោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងភូមិសាស្ត្រខេត្តកែបនៅចន្លោះម៉ោង២០ដល់ម៉ោង៥លើកលែងតែក្នុងករណីការធ្វើដំណើរចំនួនដោយមូលហេតុសុខភាពបន្ទាន់និងមូលហេតុចាំបាច់ក្នុងគ្រួសារដែលមានលិខិតបញ្ជាក់ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។
ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងរដ្ឋនិងឯកជនមន្ត្រីរាជការក្រុមពន្លត់អគ្គិភ័យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដើម្បីបំពេញបេសកកម្មជូនស្ថាប័នអង្គភាពការធ្វើចរាចរណ៍របស់រថយន្តដឹកទំនិញរថយន្តបាញ់បេតុងរថយន្តសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្តដឹកសំរាមសំណល់រឹងនិងសំណល់វេជ្ជសាស្ត្រការដឹកជញ្ជូនម្ហូបអាហាររបស់បុគ្គលិកបម្រើសេវាដឹកជញ្ជូនការធ្វើដំណើររបស់បុគ្គលិក និងកម្មករទៅកន្លែងបំពេញការងារនៅក្នុងសហគ្រាសគ្រឹះស្ថានរោងចក្រឬទីតាំងអាជីវកម្មដែលអនុញ្ញាតឱ្យបើកដំណើរការជាធម្មតានិងការធ្វើដំណើរចាំបាច់ផ្សេងទៀតដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
រដ្ឋបាលខេត្តបានបញ្ជាក់ថាបុគ្គលឬក៏បុគ្គលទាំងឡាយណាដែលមិនអនុវត្តតាមការណែនាំខាងលើនឹងទទួលការពិន័យអន្តរកាលរបស់រដ្ឋបាលខេត្តស្តីពីការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តកែបស្របតាមស្មារតីរបស់ក្រសួងមហាផ្ទៃនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?