ព័ត៌មានជាតិ
លោក Nick Beresford តំណាង UNDP ប្រចាំនៅកម្ពុជា បញ្ចប់អាណត្តិ ៥ ឆ្នាំនៅកម្ពុជា
នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី ២២ ខែមិថុនាបានអនុញ្ញាតឲ្យ លោក Nick Beresford តំណាង UNDP ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែលលោកបានបញ្ចប់អាណត្តិបេសកកម្មរយៈពេល ០៥ឆ្នាំនៅកម្ពុជា ចាប់ពីឆ្នាំ២០១៦ មក។

ក្នុងជំនួបនេះ លោក Nick Beresford បានមានប្រសាសន៍ថា លោកមានសេចក្តីសប្បាយរីករាយដែលបានបំពេញការងារនៅកម្ពុជា ព្រមទាំងទទួលបាននូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា លើការរួមចំណែកអភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះរួមមានការងារបោសសម្អាតមីនមនុស្សធម៌ផងដែរ ក្រោមការងារដឹកនាំរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ដែលបានចូលរួមចំណែកក្នុងផ្តល់ដីមានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅទីជនបទ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអង្គការ UNDP ដែលបានចូលរួមចំណែកគាំទ្រដល់ការងារអភិវឌ្ឍន៍នៅកម្ពុជាលើគ្រប់វិស័យ ក្នុងនោះវិស័យបោសសម្អាតមីនតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលចាប់តាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២៥ UNDP បានកៀរគរនូវធនធានសរុបថវិកាប្រមាណ ៨៤,៨៦០,៨៩៥ ដុល្លារអាមេរិក ផ្តោតលើខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ក្រោមការចូលរួមផ្តល់ជំនួយគាំទ្រពីបណ្តាប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ រួមមាន៖ UN អូស្រា្តលី កាណាដា សាធារណរដ្ឋកូរ៉េ ស្វីស អេស្ប៉ាញ សហរដ្ឋអាមេរិក អូទ្រីស អង់គ្លេស ន័រវេស្ស ស៊ុយអែដ អៀរឡង់ បែលហ្សិក និងបារាំង ដែលក្នុងនោះអង្គការ UNDP បានរួមចំណែកថវិកាសរុប ៦,០៧៩,៧៩៩ ដុល្លារអាមេរិក។
លោកទេសរដ្ឋមន្រ្តី បានចាត់ទុកអង្គការ UNDP គឺជាដៃគូការងារដ៏រឹងមាំ និងធ្វើការងារមិនខ្លាចការនឿយហត់ ជាមួយអាជ្ញាធរមីន ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការស្វែងរកការគាំទ្រ ដល់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលទាំងផ្នែកថវិកា សម្ភារ និងការផ្តល់ប្រឹក្សាបច្ចេកទេស។
លោកបានបន្តទៀតថា ក្រោមជំនួយគាំទ្រខាងលើ និងក្រោមការសម្របសម្រួលរបស់លោក Nick Beresford ចាប់ពីឆ្នាំ២០១៦ លោកបានខិតខំប្រឹងប្រែងកៀរគរនូវធនធានគិតជាថវិកាសរុប ៣២,២៣១,៤១៩ ដុល្លារអាមេរិក ដែលនឹងត្រូវប្រើប្រាស់រហូតដល់ឆ្នាំ២០២៥ ក្នុងការគោលដៅបញ្ចប់ការគំរាមកំហែងដោយសារមីន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា ក្នុងបេសកកម្មរយៈពេល ០៥ឆ្នាំនេះ សម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌ លោក Nick Beresford បានទទួលនូវមេដាយសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីរាជរដ្ឋាភិបាលកម្ពុជាក្នុងឱកាសប្រារព្ធសន្និបាតជាតិវិស័យសកម្មភាពមីន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ