ព័ត៌មានជាតិ
ពលករខ្មែរ២២នាក់ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន ខណៈពួកគេចាញ់បោកមេខ្យល់យកទៅបោះបង់ចោល
ពលករខ្មែរប្រុសស្រីចំនួន២២នាក់ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនក្រោយពីពួកគេបានចូលទៅរកការងារធ្វើតាមមេខ្យល់ដោយម្នាក់ៗចំណាយលុយឱ្យមេខ្យល់អស់រាប់ពាន់បាត ហើយមេខ្យល់នាំយកទៅបោះបង់ចោលក្នុងប្រទេសថៃ ទើបសមត្ថកិច្ចថៃឃាត់ខ្លួនតែម្តង។
បើយោងតាមសេចក្ដីរាយការណ៍ពីប្រភពនៅប្រទេសថៃបានឱ្យដឹងថា សមត្ថកិច្ចនៃខេត្តស្រះកែវបានឃាត់ខ្លួនពលករខ្មែរទាំង២២នាក់នោះនៅវេលាម៉ោង០៤:៣០នាទីទៀបភ្លឺ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ដោយសមត្ថកិច្ចថៃព្រំដែនតាប្រាយ៉ា ខេត្តស្រះកែវ។
សមត្ថកិច្ចថៃប្រាប់ដល់ប្រភពបន្តថា ពលករខ្មែរទាំង២២នាក់នោះ មានស្រី១១នាក់ និងប្រុសចំនួន១១នាក់ ដែលពលករទាំងនេះត្រូវបានមេខ្យល់នាំឆ្លងដែនខុសច្បាប់តាមច្រករបៀងដើម្បីចូលមកប្រទេសថៃ តែត្រូវសមត្ថកិច្ចថៃចាប់បាននៅចំណុចភូមិលូកឆាង ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ។
បើយោងតាមការសារាភាពរបស់ពលករខ្មែរទាំង២២នាក់បានប្រាប់សមត្ថកិច្ចថៃថា ពួកគេធ្វើដំណើរទៅធ្វើការនៅកន្លែងមួយចំនួនផ្សេងៗគ្នារនៅទីក្រុងបាងកកប្រទេសថៃដោយត្រូវចំណាយលុយឱ្យមេខ្យល់នាំផ្លូវក្នុងម្នាក់ចំនួន៦,០០០ ទៅ៨,០០០បាត ដោយមេខ្យល់សន្យាថានឹងជូនពួកគាត់ដល់កន្លែងធ្វើការរៀងៗខ្លួនតែម្តង។
ក្រោយសមត្ថកិច្ចថៃសួរនាំរួចពលរដ្នខ្មែរជាពលករទាំង២២នាក់នោះត្រូវបានសមត្ថកិច្ចថៃបញ្ជូនឱ្យមកកម្ពុជាវិញតាមច្រករបៀងក្នុងស្រុកគោសខ្ជូង អូរបីជាន់ដើម្បីឱ្យសមត្ថកិច្ចកម្ពុជាទទួលយកចាត់ការបន្តតាមផ្លូវច្បាប់៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ