ព័ត៌មានជាតិ
ចៅរងទី២ និងជំនួយការសង្កាត់ព្រែកប្រាឆ្លងកូវីដ១៩ ដោយទាំងប្រពន្ធកូន៣នាក់ទៀត
តាមប្រភពច្បាស់ការបានឲ្យកម្ពុជាថ្មីដឹងកាលពីរសៀលថ្ងៃទី២២ខែមិថុនានេះ ចៅរងទី២សង្កាត់ព្រែកប្រារួមនិងជំនួយការបានឆ្លងជំងឺកូវីដ១៩បន្ទាប់ពីធ្វើតេស្តសំណាកកាលពីថ្ងៃទី២១ខែមិថុនាកន្លងទៅ។
យោងតាមសេចក្តីរាយការណ៍ពីមន្រ្តីមូលដ្ឋានសុំមិនបញ្ចេញឈ្មោះ ចៅរងទី២សាលាសង្កាត់ព្រែកប្រាឈ្មោះ យូសុះ អាប់ឌុលឡោះ រួមនិងឈ្មោះ អៀង សុវណ្ណ ជាជំនួយការលោកចៅសង្កាត់ដែលអង្គុយធ្វើការជាមួយលោកចៅរងទី២ក៏វិជ្ជមានកូវីដ១៩ផងដែរ។ក្នុងនោះភរិយានិងកូនតូចៗចំនួន២នាក់របស់លោក អៀង សុវណ្ណ ក៏បានឆ្លងផងដែរ។
ប្រភពបានបន្ថែមថាមុនពេលឆ្លងជំងឺកូវីដ១៩នេះលោក យូសុះ អាប់ឌុលឡោះ និងលោក អៀង សុវណ្ណ គឺជាអ្នកទទួលខុសត្រូវរួមទាំងបញ្ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រែកប្រាដែលឆ្លងជំងឺកូវីដយកទៅព្យាបាលនៅមន្ទីរពេទ្យ។ដូច្នេះលោកទាំងពីរអាចឆ្លងពីអ្នកជំងឺដែលលោកបានបញ្ជូនទៅព្យាបាល។
ប្រភពបានបញ្ជាក់ថានៅរសៀលថ្ងៃទី២២ខែមិថុនានេះលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនិងអញ្ជើញទៅសាកសួរសុខទុក្ខលោកចៅរងទី២ដែលត្រូវបានគ្រូពេទ្យអនុញាតិឲ្យព្យាបាលជំងឺនៅផ្ទះរបស់លោកក្នុងភូមិអូរអណ្តូងទី១សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញ៕
នរា
-
សន្តិសុខសង្គម៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?