Connect with us

ព័ត៌មានជាតិ

បិទ​មិន​​ឱ្យ​ភ្ញៀវ​ទេសចរ ចូល​​កម្សាន្ត​​បឹង​យក្ខឡោម ខណៈ​ភ្ញៀវ​ចូល​​ពី​ខេត្ត​ផ្សេង​ត្រូវ​ធ្វើ​តេស្ត​​កូវីដ១៩​​

បានផុស

នៅ

សហគមន៍​រមណីយដ្ឋាន​​​ធម្មជាតិ​បឹង​យក្ខឡោម​​​បាន​​ហាម​ឃាត់​​ភ្ញៀវ​ទេសចរ​​មិន​​ឱ្យ​ចូល​​កម្សាន្ត​រយៈ​ពេល​​១៤​ ថ្ងៃ ដោយ​គិត​ចាប់​ពីថ្ងៃទី១៧ ​ដល់​៣០ ខែ​មិថុនា ឆ្នាំ​២០២១​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​​រីក​រាលដាល​នៃ​កូវីដ១៩​។ នេះ​បើ​តាម​​លោក​ ង៉ែត ​ពិទូ​ ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​រតនគិរី​បាន​ប្រាប់​​កម្ពុជា​ថ្មី​​តាម​ទូរស័ព្ទ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​ឱ្យ​ដឹង​​ថា​ ​រយៈពេល​​ចុង​ក្រោយ​នេះនៅ​ក្នុង​ខេត្ត​​​បាន​ផ្ទុះ​ការ​ឆ្លង​កូវីដ១៩​ច្រើន​ ដូច្នេះ​​សហគមន៍​​​គ្រប់​គ្រង​​រមណីយដ្ឋាន​​បឹង​យក្ខឡោម​​​បាន​​សម្រេច​ផ្អាក​បណ្ដោះ​អាសន្ន​​ ដោយ​ខ្លួន​​ឯង​​រយៈ​​ពេល​​១៤ ​ថ្ងៃ​​​​​​​​​ មិន​ឱ្យ​​ភ្ញៀវ​ទេសចរ​ចូល​​កម្សាន្ត​​ឡើយ​។ ​ការ​​ហាម​ឃាត់​​នេះ​មិន​មែន​​មិន​ចង់​ឱ្យ​ភ្ញៀវទេសចរ​មកកម្សាន្ត​នៅ​ខេត្ត​រតនគិរី​ទេ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​​គឺ​ដើម្បី​ចូល​រួម​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​ ទប់​ស្កាត់​ការ​ឆ្លង​​កូវីដ១៩​ នៅ​ក្នុង​សហគមន៍​។

បន្ថែម​​លើ​នេះ​ភ្ញៀវ​ទេសចរ​ ដែល​​មក​ពី​រាជធានី​​ និង​ខេត្ត​​ផ្សេង​ គឺ​រដ្ឋបាល​ខេត្ត​តម្រូវ​ឱ្យ​ធ្វើ​តេស្ត​​មុន​​នឹង​អនុញ្ញាត​ឱ្យ​ចូល​​ខេត្ត​​ ដោយ​បាន​​កំណត់​គោល​ដៅ​ចំនួន​​បួន​កន្លែង​​ទី​១​ គឺ​នៅ​ព្រំ​ដែន​​អន្តរជាតិ​អូយ៉ាដាវ ​ទី​២​នៅ​ចំណុច​ស្ពាន​​ស្រែ​ពក​ស្ទឹង​ត្រែង និង​ខេត្ត​រតនគិរី​ ​ទី​៣​នៅ​ចំណុច​អូរវ៉ាក់​ចំណុច​​ព្រំដែន​​ខេត្ត​រតនគិរី​ និង​ខេត្ត​មណ្ឌល​គិរី និង​ទី​​៤ ​នៅ​បេន​ឡាន​ផ្សារ​បាលុង​តែ​ម្តង។

រដ្ឋបាល​ខេត្តរតនគិរី នៅ​ថ្ងៃ​ទី ២២ ខែ​មិថុនានេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី​បន្ថែម​ទៀត ៤៣នាក់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅ​ក្នុង​ភូមិសាស្ត្រខេត្តរតនគិរី ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​បាន​កើនដល់ ២០៥ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៨ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម