ព័ត៌មានជាតិ
កម្ពុជា-ស៊ុយអែត ប្តេជ្ញារួមគ្នាលើកកម្ពស់សិទ្ធិការងារ និងផលប្រយោជន៍កម្មករនិយោជិតឱ្យកាន់តែប្រសើរ
កម្ពុជានិងស៊ុយអ៊ែត បានប្តេជ្ញារួមគ្នាក្នុងការលើកកម្ពស់សិទ្ធិការងារ និងផលផលប្រយោជន៍កម្មករនិយោជិតឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល ។
ការប្តេជ្ញានេះបានធ្វើឡើងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ក្នុងជំនួបការគួរសមនិងជម្រាបលារវាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ លោក Björn Häggmarkឯកអគ្គរាជទូតស៊ុយអ៊ែតប្រចាំកម្ពុជា ដែលត្រូវផុតអាណត្តិការទូតនាពេលខាងមុខនេះ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដើម្បីសម្រេចឱ្យបាននូវគោលដៅទាំងឡាយដែលបានចែងក្នុងគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកលនេះ កម្ពុជាបានធ្វើវិសោធនកម្មច្បាប់ស្តីពីការងារដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខដុមក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
ពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីពដើម្បីធានាបាននូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ដែលតំណាងឱ្យសម្លេង និងឆន្ទៈពិតប្រាកដរបស់កម្មករនិយោជិត និងនិយោជកក្នុងការការពារនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពួកគេនិងជាដៃគូសន្ទនាដ៏មានប្រសិទ្ធភាពក្នុងកិច្ចសន្ទនាសង្គម។
ពង្រឹងការអនុវត្តច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាជាក្របខ័ណ្ឌគតិយុត្តិរឹងមាំក្នុងការការពារប្រកបដោយនិរន្តរភាពនូវប្រាក់ឈ្នួលរបស់កម្មករនិយោជិត និងធានានូវការប្រើប្រាស់យន្តការចរចារត្រីភាគីតាមបែបប្រជាធិបតេយ្យក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតដោយឈរលើលក្ខណៈវិនិច្ឆ័យបែបវិទ្យាសាស្ត្រ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។
ពង្រឹងយន្តការដោះស្រាយវិវាទការងារទាំងនៅដំណាក់កាលផ្សះផ្សារនៃក្រសួងការងារនិងក្រៅប្រព័ន្ធតុលាការដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល សំដៅធានាបាននូវយុត្តិធម៌ការងារកាត់បន្ថយបាននូវបញ្ហាប្រឈមរវាងនិយោជក និងកម្មករនិយោជិតក៏ដូចជាបង្កើនភាពជឿជាក់ លើប្រព័ន្ធដោះស្រាយវិវាទរវាងភាគីពាក់ព័ន្ធដែលកាន់តែធ្វើឱ្យវប្បធម៌នៃកិច្ចសន្ទនាសង្គមមានភាពរឹងមាំ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រោយពីបានផ្តល់ការគាំទ្រចំពោះគំនិតផ្តួចផ្តើមសាកល ជាយន្តការថ្នាក់ជាតិរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួងសម្រាប់គាំទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធាន,ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអនុប្រធាន, ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងផែនការជាសមាជិក។
លោករដ្ឋមន្ត្រីបានស្នើសុំប្រទេសស៊ុយ អ៊ែត ជួយគាំទ្រដល់វិស័យការងាររបស់កម្ពុជាបន្តទៀតជាពិសេសការអភិវឌ្ឍន៍ធនធានមនុស្ស និងការកសាងសមត្ថភាពដើម្បីឲ្យកម្ពុជាមានលទ្ធភាពអភិវឌ្ឍប្រទេសអោយកាន់តែរីកចម្រើន៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២២ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan