ព័ត៌មានជាតិ
ខឹងស្ដីឲ្យ ឪពុកមា អារក ក្មួយបង្កើតអាយុ១១ខែស្លាប់
អំពើឃាតកម្មដ៏សាហាវមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលទាំងយប់ នៅចំណុចភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅម៉ោងប្រមាណ៩យប់ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយជនល្មើសជាឪពុកមា អារ ក សម្លាប់ក្មួយបង្កើតខ្លួនឯង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

បើតាមសមត្ថកិច្ចនគរបាលស្រុកកំពង់សៀម បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស្រ៊ីន បូនិន ហៅប៉ូច ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅក្នុងភូមិឃុំកើតហេតុការណ៍ខាងលើ បានយកកាំបិតខ្វែរ អារកជនរងគ្រោះតែទើបមានអាយុ១១ខែ ត្រូវជាក្មួយចិញ្ចឹម ខណៈជនសង្ស័យខឹងនឹងម្តាយជនរងគ្រោះស្តីបន្ទោស។ ក្រោយពីជនសង្ស័យធ្វើសកម្មភាពអារ ក ជនរងគ្រោះ ដោយគ្មានឪពុក ម្តាយ នៅក្បែរ រួចជនសង្ស័យបានរត់គេចទៅពួននៅតាមវាលស្រែ ក្រោយភូមិ។



ក្រោយពេលកើតហេតុ សមត្ថកិច្ចចម្រុះបានធ្វើការស្រាវជ្រាវរុករកជនសង្ស័យ រហូតដល់វេលាម៉ោង២១និង៣០នាទី ដែលរត់ពួននៅវាលស្រែក្រោយភូមិ និងបានកាប់ត្រូវប្រជាការពារម្នាក់រងរបួសទៀតផង។
លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងខេត្តកំពង់ចាម បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស្រ៊ីន បូនិន ហៅប៉ូច បានសារភាពថា ខ្លួនពិតជាអារ ក ក្មេងអាយុ១១ខែ ពិតប្រាកដមែន មូលហេតុដោយសារជនល្មើសខឹងបងថ្លៃស្តីបន្ទោសឲ្យ ហើយជនល្មើសក៏ធ្លាប់ធ្វើការងារក្រៅប្រទេស ព្រមទាំងមានប្រើប្រាស់សារធាតុញៀនទៀតផង។
ក្រោយពីកងកម្លាំងសមត្ថកិច្ច ធ្វើការឃាត់បានជនសង្ស័យខាងលើបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីធ្វើការសួរនាំ រៀបចំកសាងឯកសារ និងសំណុំរឿងតាមនីតិវិធី៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ