ព័ត៌មានជាតិ
ជើងហោះហើរត្រង់កម្ពុជា-ជប៉ុន ពុំទាន់បើកដំណើរការឡើងវិញនៅឡើយទេ
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានប្រកាសបញ្ចប់ការដាក់ភាពអាសន្ននៅទីក្រុងតូក្យូ និងខេត្តចំនួន៨ រួមមានខេត្ត Aichi, Fukuoka, Hiroshima, Hokkaido, Hyogo, Kyoto, Okayama និង Osaka ដោយឡែកនៅសល់តែខេត្តមួយប៉ុណ្ណោះ ដែលបន្តស្ថិតក្រោមការដាក់ភាពអាសន្នរហូតដល់ដើមខែកក្កដា ឆ្នាំ២០២១។
បើតាមស្ថានឯកអគ្គរាជទូតកម្ពុជា ទោះបីជារដ្ឋាភិបាលជប៉ុនបានបញ្ចប់ការដាក់ភាពអាសន្នយ៉ាងណាក្ដី តែពុំទាន់បើកដំណើរការជើងហោះហើរត្រង់ (Direct Flight) រវាងកម្ពុជា និងជប៉ុននៅឡើយទេ ហើយរដ្ឋាភិបាលជប៉ុនពុំទាន់អនុញ្ញាតឲ្យចូល សម្រាប់អ្នកទេសចរ អ្នកស្នាក់នៅរយៈពេលវែង និងអ្នកមកធ្វើការនៅឡើយទេ។
ដោយឡែកសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅធ្វើការ និងសិក្សានៅប្រទេសជប៉ុនចុះថ្ងៃទី២២ ខែមិថុនា នេះបានឲ្យដឹងដែរថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុនបានបញ្ចប់ការដាក់ភាពអាសន្ននៅទីក្រុងតូក្យូ និងខេត្ត ចំនួន០៨ (Aichi, Fukuoka, Hiroshima, Hokkaido, Hyogo, Kyoto, Okayama, Osaka) លើកលែងតែខេត្តអូគីណាវ៉ា ដែលត្រូវបន្តស្ថិតនៅក្រោមការដាក់ភាពសន្នរហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ដោយសារតែចំនួននៃការឆ្លង COVID-19 នៅក្នុងខេត្តនេះ មានការធ្លាក់ចុះយឺត និងតម្រូវការស្នាក់នៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាជំងឺកូវីដ១៩ នៅមានកម្រិតខ្ពស់នៅឡើយ។
បើតាមស្ថានឯកអគ្គរាជទូតកម្ពុជា ទោះបីជារដ្ឋាភិបាលជប៉ុន បានបញ្ចប់ការដាក់ភាពអាសន្នក៏ដោយ ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅប្រទេសជប៉ុន ត្រូវសហការ និងប្រតិបត្តិវិធានការ ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច និងធ្វើដំណើរក្នុងករណីដែលចាំបាច់។
ជាមួយគ្នានោះ ស្ថានឯកអគ្គរាជទូតកម្ពុជាបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ពាក់ម៉ាស ចៀសវាងការជួបជុំគ្នាច្រើន រក្សា គម្លាត សុវត្ថិភាព។ ក្នុងករណីបងប្អូនមានចម្ងល់ ឬចង់ប្រឹក្សាយោបល់សូមទាក់ទង៖ ហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ០៨០ ៤៦៨៩ ៩៣៧៤៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត