Connect with us

ព័ត៌មានជាតិ

សំណុំរឿងកាប់សម្លាប់​បុរស​ម្នាក់​នៅ​ស្រុក​បាទី ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​សហ​ការណ៍​គ្នា​បំបែក​បាន​ហើយ

បានផុស

នៅ

តាកែវ ៖ ករណី​ឃាតកម្ម​កាប់សម្លាប់​បុរស​ម្នាក់ កើត​ឡើយ​ដោយ​ទំនាក់​ពាក្យសម្ដី​នៅ​យប់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២១ ចំណុច​ភូមិ​ខ្នារ​ទង់ ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ ត្រូវ​កម្លាំង​នគរបាល​ជំនាញ​បំបែក​បាន​ហើយ ក្នុង​នោះ​មាន​ជនសង្ស័យ​៣​នាក់​ត្រូវបាន​ឃាត់ខ្លួន​។

ជនសង្ស័យ​ក្នុង​សំណុំរឿង​ឃាតកម្ម​នៅ​ស្រុក​បាទី​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ២០២១​នេះ ចំណុច​ភូមិ​ភ្នំ​តូច ឃុំ​សំភី ស្រុក​បាទី ដោយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ក្រោយ​ទទួល​បាន​បទបញ្ជា​ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ីន បូរ៉ា អគ្គ​ស្នងការ​រង​ទទួល​ផែន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។​

សមត្ថកិច្ច​ជំនាញ​ក្រសួងមហាផ្ទៃ​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​បទបញ្ជា កម្លាំង​ជំនាញ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​រហូត​ដល់​រសៀល​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១​នេះ ទើប​កំណត់​បាន​ទីតាំង​លាក់ខ្លួន របស់​ជនសង្ស័យ​ទាំង​៣​នាក់ និង​ឈានទៅដល់​ការ​ឃាត់ខ្លួន​បាន​នៅ​ចំណុច​វាលស្រែ​ស្ថិតនៅ​ភូមិ​ភ្នំ​តូច ឃុំ​សំភី ស្រុក​បាទី ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ ទី​១៖​ឈ្មោះ ម៉​ង សម្បត្តិ អាយុ​២១​ឆ្នាំ​, ទី​២៖​ឈ្មោះ ម៉​ង សីហា អាយុ​១៩​ឆ្នាំ (​ត្រូវជា​បងប្អូន​បង្កើត​) និង​ទី​៣៖​ឈ្មោះ ឌឹ​ម ប្រុស ហៅ​រាជ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ខ្នារ​ទង់ ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ​។ ដោយឡែក ជនរងគ្រោះ​ឈ្មោះ មាំ​ង ខែម​រៈ អាយុ​២៧​ឆ្នាំ រងរបួស​ជាច្រើន​កន្លែង និង​ដាច់​កដៃ​ខាងឆ្វេង​បណ្ដាល​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​មុខផ្ទះ​របស់ខ្លួន​។

​ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​កាំបិតផ្គាក់​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ មាំ​ង ខែម​រៈ បណ្តាល​ឲ្យ​ស្លាប់​ប្រាកដ​មែន មូលហេតុ​ដោយសារ​ទំនាស់​ពាក្យសំដី​ក្នុងពេល​លេង​បាល់ទះ​។ ចំពោះ​ជនសង្ស័យ​ទាំង​បី​នាក់​ខាងលើ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានប្រគល់​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ដោយ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម១១ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ១២ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម