ព័ត៌មានជាតិ
ចិញ្ចឹមបង្កងអូស្ត្រាលី លក់ជាកូនក៏បាន បើលក់ជាមេធំៗមួយគីឡូតម្លៃ ២០ ទៅ ២៥ ដុល្លារ
ខេត្តបាត់ដំបង៖ បង្កងអូស្ត្រាលី គឺជាប្រភេទបង្កងទឹកសាបម៉្យាង ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនចាប់ផ្តើមសាកល្បងចិញ្ចឹមជាលក្ខណ:គ្រួសារនៅក្នុងរដូវកូវីដ-១៩ ដែលកំពុងរាតត្បាត។
យុវជននាង សូលី រស់នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បានចាប់ផ្តើមសាកល្បងចាប់យកមុខរបរនេះដំបូង ដោយសារតែបានសិក្សាពីអ្នកជំនាញ មានបទពិសោធន៍ និងដោយសារបច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងឆ្លងរីករាលដាលផង។

យុវជនវ័យក្មេងនេះប្រាប់ថា ពពួកបង្កងអូស្ត្រាលីនេះ គឺគេចិញ្ចឹមក្នុងអាងបេតុងក៏បាន និងអាចចិញ្ចឹមក្នុងអាងថង់ផ្លាស្ទិកក៏បានដែរ ដោយប្រើរយ:ពេលពី៣ខែ ទៅ៤ខែ គឺបង្កងចាប់ផ្តើមពងហើយ ដោយក្នុងមេមួយក្បាល អាចបង្កើតកូនបានចាប់ពី ១០០ ទៅ ២០០ ក្បាល ។

បើតាមយុវជនរូបនេះ ការលក់ចេញភាគច្រើនគឺចិញ្ចឹមលក់កូន ដោយគិតទៅតាមទំហំនៃដងខ្លួន បើកូនបង្កងមានប្រវែងពី២ ទៅ៣ សង់ទីម៉ែត្រ ១ក្បាល តម្លៃ៥០០ ទៅ ៧០០ រៀល បើទំហំពី៤ ទៅ ៥ សង់ទីម៉ែត្រ ១ក្បាលតម្លៃពី ៨០០ ទៅ១០០០ រៀល តែបើពួកបង្កង មេឈ្មោល ដែលធំៗ ក្នុង១គីឡូក្រាម តម្លៃអាចបាន២០ ទៅ ២៥ ដុល្លារ។
បច្ចុប្បន្នម្ចាស់ចិញ្ចឹមបង្កងនេះមានអាងថ្ម និងអាងផ្លាស្ទិកចំនួន៣ ហើយក៏មានកូនបង្កងជិតពាន់ក្បាលដែរ ដោយសព្វថ្ងៃកំពុងឆាយដីដើម្បីពង្រីកនិងបន្ថែមអាងមួយចំនួនទៀត៕

អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត