ព័ត៌មានជាតិ
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានឧបត្ថម្ភស៊ីម៉ងត៍៥០តោន ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងអគារ
ឯកឧត្តម ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ អមដំណើរដោយ លោក ឆាយ សុត្រា និងលោក ពៅ សម្បូរណ៍ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានអញ្ជើញប្រគល់ទទួលស៊ីម៉ងត៍ ចំនួន៥០តោន ដល់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ដើម្បីកសាងសមិទ្ធិផលផ្សេងៗឲ្យមានការរីកចម្រើន នៅក្នុងស្នងការពិធីនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។
ឯកឧត្តម ស៊ិន វិរ: បានមានប្រសាសន៍ថា ការជួយឧបត្ថម្ភស៊ីម៉ងត៍ ដល់ស្នងការនគរបាលខេត្តកំពង់ធំ គឺជាការចូលរួមចំណែក ជំរុញឲ្យមានការអភិវឌ្ឍន៍ កែលំអសោភ័ណភាព និងសមិទ្ធផលនានា ដូចជាអាគារសាលប្រជុំ គេហដ្ឋានមុខងារ អគារអន្តរាគមន៍ អគារប្រចាំការ បន្ទប់បរិភោគម្ហូបអាហារ ការិយាល័យជំនាញ ដើម្បីឲ្យក្លាយជាមជ្ឈមណ្ឌល់បណ្តុះបណ្តាលកសាងធនធានមនុស្ស កសាងថ្នាក់ដឹកនាំដ៏មានគុណភាព ជាពិសេសនោះ គឺស័ក្ដិសមជាកន្លែងបម្រើប្រជាពលរដ្ឋ។



លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យដឹងថាក្រោយពីលោកមក ស្នងការនគរបាលនេះ គឺមានការខ្វះខាតជាច្រើន នូវអាគារសាលប្រជុំ និងអាគារអន្តរាគមន៍ រួមទាំងការិយាល័យផ្សេងៗ សម្រាប់ធ្វើការ ទើបបានកៀរគរសម្បុរសជន និងថវិកាផ្ទាល់ខ្លួន ដើម្បីកសាងសមិទ្ធិផលទាំងនេះឲ្យបាន ដើម្បីសម្រួលដល់ការងារមន្ត្រីប៉ូលិស សម្រាប់បម្រើផលប្រយោជន៍សាធារណៈ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដែលបានឧបត្ថម្ភស៊ីម៉ងត៍មានចំនួន៥០ តោន ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ស្របពេលតម្រូវការចាំបាច់ នៃដំណើរការសាងសង់សំណង់អគារ ផ្សេងៗដែលកំពុងតែសាងសង់ និងរួចរាល់ឆាប់ៗនៅពេលខាងមុខនេះ។ លោកឧត្តមសេនីយ៍ទោ ម៉ែន លី រួមទាំងមន្ត្រីក្រោមឱវាទ មានចិត្តត្រេកអរក្រៃលែង នូវអំណោយរបស់ ឯកឧត្តម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងសូមគោរពជូនពរ ឲ្យសម្រេចជោគជ័យគ្រប់ភារកិច្ច ចៀសផុតពីមេរោគដ៏កាចសាហាវនេះ មានសុខភាពល្អទាំងក្រុមគ្រួសារ៕
អត្ថបទ៖ ប៊ុន រដ្ឋា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី