ព័ត៌មានជាតិ
គាំទ្រជានិច្ចចំពោះអង្កការយូនីសេហ្វដែលបានចូលរួមក្នុងកិច្ចការវាយតម្លៃនិងត្រួតពិនិត្យកម្មវិធីផ្ទេរសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារ
ក្នុងនាមក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាលោក សុខ ប៊ុនថា អនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច
បានថ្លែងនូវការគាំទ្រជានិច្ចដោយសូមអបអរសាទរចំពោះអង្កការយូនីសេហ្វដែលបានចូលរួមសហការក្នុងកិច្ចការជាច្រើនដូចជាការវវាយតម្លៃ ការត្រួតពិនិត្យ ការផលិតសម្ភារៈផ្សព្វផ្សាយកម្មវិធីផ្ទេរសាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់ផ្តល់ជូនស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ គ្រួសារក្រីក្រនិងជនងាយរងគ្រោះដោយសារជំងឺរាតត្បាតកូវិដ១៩ ។

លោក សុខ ប៊ុនថា អនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច បានថ្លែងបែបនេះនាថ្ងៃម្សិលមិញ ខណៈជួបប្រជុំពិភាក្សាជាមួយក្រុមការងារអង្គការយូនីសេហ្វ ក្នុងការវសយតម្លៃនិងត្រួតពិនិត្យសម្រាប់កម្មវិធីផ្ទេរសាច់ប្រាក់តាមរយៈZoom។
យោងតាមរបាយការណ៍របស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាថ្មីៗនេះលោក សុខ ប៊ុនថា បានបញ្ចាក់ថា បងប្អូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ពិសេសដែលទទួលផលប៉ះបាល់ដោយសារជម្ងឺរាតត្បាតកូវិដ១៩ បានអញ្ជើញមកពិនិត្យឈ្មោះឲ្យបានត្រឹមត្រូវនៅតាមមូលដ្ឋានឃុំ សង្កាត់រៀងៗខ្លួនដើម្បីបន្តទទួលសាច់ប្រាក់ឧបឋមពីរាជរដ្ឋាភិបាលតាំងពីថ្ងៃទី១០ធ្នូ២០២០មកម្លេះ។

ក្នុងនាមក្រសួងសង្គមកិច្ចលោកអនុរដ្ឋលេខាធិការបានថ្លែងនូវការអរគុណ គាំទ្រជានិច្ចចំពោះអង្កការយូនីសេហ្វដែលបានចូលរួមក្នុងកិច្ចការវាយតម្លៃនិងត្រួតពិនិត្យកម្មវិធីផ្ទេរសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំក៍ដូចសកម្មឍភាពមនុស្សធម៏ជាច្រើនទៀត។ ដោយឡែកគ្រួសារដែលមិនទាន់បានទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដូចពត៏មានខាងលើសូមរួសរាន់មកទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដែលខ្លួនស្នាក់អាស្រ័យនោះដើម្បីទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនជៀសវាងភាពមិនប្រក្រតីណាមួយកើតឡើងដោយសារតែការខុសឈ្មោះឬអត្តសញ្ញាណណាមួយនោះ៕
អត្ថបទ ៖ វិមាន

-
KPT+១១ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់