ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់សុខាភិបាល បង្ហើបស្ថានភាពឆ្លងកូវីដ ១៩នៅរាជធានីភ្នំពេញ នៅប៉ុន្មានសប្តាហ៍ចុងក្រោយ
ភ្នំពេញ៖ មន្ត្រីជំនាញបានអះអាងថា ស្ថានភាពជំងឺកូវីដ ១៩នៅរាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ហាក់មានសភាពធូរស្រាលជាងមុនច្រើន ដោយមានអ្នកឆ្លងត្រឹមក្រោម២០០នាក់ប៉ុណ្ណោះក្នុង១ថ្ងៃៗ។

លោក វេជ្ជបណ្ឌិត ងី ម៉េងហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៣មិថុនានេះថា បច្ចុប្បន្ននេះអត្រាឆ្លងជំងឺកូវីដ ១៩នៅរាជធានីភ្នំពេញ មានការធ្លាក់ចុះជាបន្តបន្ទាប់ដោយមានអ្នកឆ្លងពីជាង១០០នាក់ឬក្រោម២០០នាក់ទៅតាមថ្ងៃនីមួយៗ ខណៈខែមុនៗមានការឆ្លងខ្ពស់រហូតដល់ទៅ៤០០ ទៅ ៥០០នាក់ឯណោះក្នុង១ថ្ងៃ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យរាជធានីភ្នំពេញមានអត្រាឆ្លងជំងឺកូវីដ១៩ធ្លាក់ចុះនេះគឺដោយសារតែការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩គ្របដណ្តប់បានស្ទើរ១០០ភាគរយ និងការអនុវត្តវិធានការ៣ការពាររួមមាន ពាក់ម៉ាស លាងសំអាតដៃនិងរក្សាគម្លាតសុវត្តិភាពនិង ៣កុំរួមមានកុំទៅកន្លែងដែលមានមនុស្សអ៊ូរអរកកកុញច្រើន កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់អាកាសចេញចូលនិងកុំចាប់ដៃគ្នា ប៉ះគ្នាឬអោបគ្នា។

លោក វេជ្ជបណ្ឌិត បាន បន្តទៀតថា ជំងឺកូវីដ១៩មិនអាចលប់បំបាត់បាន១០០ភាគរយទេ សំខាន់យើងត្រូវកាត់បន្ថយកុំឱ្យស្ថានភាពជំងឺនេះកាន់តែធ្ងន់ធ្ងរៗប៉ុណ្ណោះ។
លោក វេជ្ជបណ្ឌិត បានបន្ថែមទៀតថា ប្រសិនបើខេត្តនៅជុំវិញរាជធានីភ្នំពេញរួមមានខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំងនិងខេត្តកណ្តាល ចាក់ថ្នាំបង្ការជំងឺកូវីដ១៩ជួនពលរដ្ឋរួចរាល់នោះ រាជធានីភ្នំពេញនឹងលែងសូវប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ទៀតហើយ។
យ៉ាងណាក៏ដោយ បើទោះបីជានៅរាជធានីភ្នំពេញមានសភាពធូរស្រាលក៏ពិតមែន តែនៅតាមបណ្តាខេត្តនានាហាក់ដូចមានការឆ្លងរាលដាលកាន់តែធ្ងន់ធ្ងរដូចជាខេត្តកោះកុង ខេត្តរតនគីរី កំពង់ចាម តាកែវ កំពត ស្វាយរៀង ខេត្តកែបជានិងខេត្តជាប់ព្រំដែនកម្ពុជាថៃជាដើម៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ