ព័ត៌មានជាតិ
នៅសល់ផ្ទះបណ្ដែតទឹក និងបែត្រី ៦៤ ក្នុងខណ្ឌ២ ចំណែកខណ្ឌ៣ រុះរើសម្រេច១០០%
រាជធានីភ្នំពេញ និងលែងមានផ្ទះបណ្ដែតទឹក និងបែចិញ្ចឹមត្រី ក្នុងទន្លេ ខណៈដែលអាជ្ញាធរបានចុះអនុវត្តសកម្មភាពរុះរើស្ទើទាំងស្រុងក្នុងភូមិសាស្ត្រខណ្ឌទាំង ៥ នៃរាជធានីភ្នំពេញ។

ផ្ទះបណ្ដែតទឹក និងបែចិញ្ចឹមត្រីចំនួន ១ ៦៣៦ នៅតាមដងទន្លេភូមិសាស្ត្ររាជធានភ្នំពេញ ត្រូវបានរុះរើចេញហើយ ក្នុងចំណោមទីតាំងផ្ទះ និងបែសរុបចំនួន ១ ៧០០ គឺនៅសល់តែ ៦៤ ទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃទី ២២ ខែមិថុនា។
លោក សាន សុខ សីហា អ្នកនាំពាក្យស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៣ ខែមិថុនានេះថា គិតត្រឹមល្ងាចថ្ងៃទី ២២ ល្បឿននៃការរុះរើគឺបានច្រើន នៅសល់តែផ្ទះបណ្ដែតទឹកចំនួន ៥៦ និងបែចំនួន ៨ ប៉ុណ្ណោះ មិនទាន់រុះរើ ស្ថិតនៅខណ្ឌជ្រោយចង្វា និងច្បារអំពៅ។
លោកប្រាប់ថា ទីតាំងខណ្ឌព្រែកព្នៅ ខណ្ឌឬស្សីកែវ និងខណ្ឌមានជ័យ គឺបានរុះរើសម្រេចបាន១០០% នៅសល់តែជ្រោយចង្វា និងច្បារអំពៅ ដែលកំពុងរុះរើហើយនិងរួចរាល់ទាំងស្រុងនៅពេលឆាប់ៗនេះ។

លោក ឈាន ណារ៉ា ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក បានឱ្យដឹងថា ផ្ទះបណ្ដែតទឹក បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយលើផ្ទៃទឹក នៅក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ ត្រូវបានរុះរើ និងចល័តចេញ ចំនួន ៣២២ ពោលគឺសម្រេចបាន១០០% នៅត្រឹមថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១។
លោក ឈាន ណារ៉ា បន្តថា ជាលទ្ធផលប្រជាពលរដ្ឋជនជាតិវៀតណាមដែលបានរុះរើ និងចល័តដោយស័្មគ្រចិត្តផ្ទះបណ្តែតទឹក និងបែត្រីក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ ក្នុងនោះសង្កាត់ព្រែកព្នៅ មានផ្ទះបណ្ដែតទឹក និងបែសរុប២៥៩ សង្កាត់សំរោង មានផ្ទះ និងបែសរុប ៦៣ សរុបចំនួនផ្ទះ ទឹកនិងបែចំនួន ៣២២។

រដ្ឋបាលរាជធានីភ្នំពេញ កាលពីដើមខែមិថុនា បានប្រកាសឱ្យ ម្ចាស់ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ ឬបែចិញ្ចឹមត្រីជាដើម និងសំណង់មិនរៀបរយលើផ្ទៃទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរុះរើចេញជាបន្ទាន់ដោយទុករយៈពេលកំណត់ឱសានវាទ មួយសប្តាហ៍ប៉ុណ្ណោះ ដើម្បី ថែរក្សាសណ្ដាប់ធ្នាប់ បរិស្ថាន និងការប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី ក្នុងទន្លេ៕
អត្ថបទ៖ ឧត្តរ៉ា

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់