Connect with us

ព័ត៌មានជាតិ

ក្តៅៗ ក្រសួង​សាធារណការ​បំភ្លឺ​ជុំវិញ​សំណង់​ស្ពាន​អាកាសថ្មើរជើងលើ​កំណាត់ផ្លូវជាតិលេខ ៣ ម្តុំផ្សារ​ត្រាំខ្នារ

បានផុស

នៅ

ក្រោយ​មាន​ការ​រិះគន់​​ពី​សំណង់ស្ពានអាកាស​ថ្មើរជើងលើកំណាត់ផ្លូវជាតិលេខ ៣ សណ្តូកចុះ​វែង​ មន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បំភ្លឺ​ជុំវិញប​ច្ចេកទេស​ក្នុង​ការ​សាងសង់ស្ពានអាកាសនេះ​គឺ​បាន​គិតគូរយ៉ាងល្អិតល្អន់លើ​​ប្រយោជន៍​សម្រាប់​អ្នក​ដំណើរ​ដើរ​ឆ្លងកាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ហ៊ាង សុទ្ធាយុត្តិ​ ជា​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​ និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា​ និង​ទំនាក់ទំនង​សាធារណៈ បាន​ប្រាប់​កម្ពុជា​ថ្មី​នៅ​មុននេះបន្តិច ដោយ​លើក​ ៤ ចំណុច​លើ​បច្ចេកទេស​នៃ​គំនិត​ឌីហ្សាញនៃ​សំណង់​ស្ពានថ្មើរជើងនេះ។

១. សម្រាប់ក្មេងៗ និងមនុស្សចាស់ជរាឆ្លងកាត់ មិនពិបាក មិនហត់
២. អាចអូស ឬរុញទំនិញតិចតួចឆ្លងកាត់បាន
៣. អាចស្រួលអូសឬរុញបងប្អូនជនពិការឆ្លងកាត់បាន
៤. ការលាតត្រដាងជើងស្ពានឱ្យវែង គឺប្រើ​ប្រាស់តែដីចំណីផ្លូវ មិនប៉ះពាល់ដីប្រជាពលរដ្ឋ

បើ​តាម​ការ​បញ្ជាក់បន្ថែម​របស់​មន្រ្តី​រូប​នេះ ការ​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​​នៅលើ​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ផ្សារ​ត្រាំខ្នារ ដែល​ស្ថិត​នៅ​ចន្លោះ​រវាង​ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ ដើម្បី​ឲ្យ​​ពលរដ្ឋ​ងាយស្រួល​ឆ្លងកាត់ កាត់បន្ថយ​ការ​ដើរ​ឆ្លង​ផ្លូវ​នាំ​ឲ្យ​គ្រោះថ្នាក​់​ចរាចរណ៍​ ដោយសារ​នៅ​ត្រង់​ការដ្ឋាន​ស្ពាន​នេះ ជាទី​ប្រជុំជន​ដែលមាន​ពលរដ្ឋ​ធ្វើដំណើរ​ចេញ​​ចូល​ច្រើន។

ស្ពានអាកាសថ្មើរជើងនេះ សាងសង់​ឡើង​ស្របការដ្ឋានផ្លូវជាតិ​លេខ ៣ ដែល​កំពុងស្ថាបនា​សម្រេចស្ទើរ​តែ ១០០ ភាគរយ​។ ដោយ​ឡែក​ការដ្ឋាន​ស្ពាន​ថ្មើរជើង​នេះ​ គ្រោង​ដាក់​ឲ្យ​ដំណើការក្នុងពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម