ព័ត៌មានជាតិ
ច្បាស់ហើយ សិស្សបាក់ឌុប នឹងប្រឡងបញ្ចប់ទុតិយភូមិ នៅថ្ងៃទី២១ ខែធ្នូ នេះ
ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសបើកសាលារៀន ការហាត់ប្រាណ និងលេងកីឡា ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ឡើងវិញ បន្ទាប់ពីព្រឹត្តិការណ៍០៣វិច្ឆិកាត្រូវបាទត្រូវបិទបញ្ចប់ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជន និងកីឡា ចុះថ្ងៃទី១៩ ខែវិច្ឆិកា បានឲ្យដឹងថា ក្រសួង សម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីព្រឹត្តិការណ៍០៣វិច្ឆិកាត្រូវបាទត្រូវបិទបញ្ចប់។
ក្រសួងនៅរក្សាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ដដែល។

ជុំវិញករណីនេះ លោក ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា ចំពោះគ្រឹះស្ថានសាធារណៈនិងឯកជនទាំងអស់ ត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ និងរក្សាគំលាតសុវត្ថិភាពសង្គមនិងបុគ្គលហើយក្នុងករណីចាំបាច់ត្រូវពាក់ម៉ាសការពារក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា។

ជាមួយគ្នានេះ ក្រសួងអប់រំអនុញ្ញាតឱ្យមានការហាត់ប្រាណលេងកីឡានិងការចេញចូលបរិស្ថាននៃពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយបន្តអនុវត្តនូវវិធានការប្រធានសុវត្ថិភាពសុខភាពនិងអារក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ