ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងអប់រំ ៖ ក្រសួងនៅតែរក្សាជំហរបន្តផ្អាកគ្រឹះស្ថានសិក្សារដ្ឋនិងឯកជននៅទូទាំងប្រទេសដដែល
ភ្នំពេញ ៖ លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំយុវជននិងកីឡាបាន អះអាងថា ក្រសួងអប់រំ យុវជន និងកីឡានៅតែរក្សាជំហរបន្តផ្អាកគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅទូទាំងប្រទេសដដែល រហូតដល់មានការជូនដំណឹងជាថ្មី។
ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងក្រោយក្រសួងអប់រំ យុវជន និងកីឡាបានជួបផ្នែកឯកជនតាមប្រព័ន្ធអនឡាញនៅរសៀលថ្ងៃ ២៣ មិថុនា ២០២១ ។
ជំនួបនេះ ប្រព្រឹត្តិទៅបន្ទាប់ពីផ្នែកឯកជនបានដាក់លិខិតចុះថ្ងៃ ១៦ មិថុនា ២០២១ ស្នើសុំជួបក្រសួងអប់រំ យុវជន និងកីឡាដើម្បីពិភាក្សាករណីស្នើសុំបើកសាលាឡើងវិញ រួមទាំងករណីពាក់ព័ន្ធ។
លោក រស់ សុវាចា បានបន្តថា «ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំបញ្ជូនសំណើទាំងស្រុងរបស់ផ្នែកឯកជន និងសេចក្តីព្រាងនៃសេចក្តីណែនាំស្តីពីការបង្រៀន និងរៀនតាមបែបចម្រុះសម្រាប់គ្រឹះស្ថានសិក្សាឯកជន ឆ្នាំសិក្សា ២០២០ – ២០២១ របស់ក្រសួងអប់រំ យុវជន និងកីឡា គោរពជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការ នៃគណ:កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីពិនិត្យនិងសម្រេច»។
លោក រស់ សុវាចា បានបន្ថែមថា ចំពោះមុខនេះ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវបន្តការបង្រៀន និងរៀនពីចម្ងាយ និងតាមអនឡាញ ស្របនឹងគន្លងជីវិតថ្មីនៃវិស័យអប់រំ។
លោក រស់ សុវាចា បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និង កីឡាស្វាគមន៍ និងថ្លែងអំណរគុណចំពោះកិច្ចសហការពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ជាពិសេសមាតាបិតា សិស្ស-និស្សិត និងអាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំសម្រាប់អ្នកសិក្សា មុននិងក្នុងបរិបទកូវីដ-១៩។
វិស័យឯកជនបានស្នើចំនួន៧ចំណុចដល់ក្រសួងអប់រំយុវជនដើម្បីជួយដោះស្រាយក្នុងនោះ រួមមានទី១. សំណើសុំបើកសាលារៀនឡើងវិញដោយថ្នាក់ឧត្តមសិក្សានិងថ្នាក់ k-12 រៀនជាលក្ខណៈ online plus ដូចគ្នាដែលមានការទទួលខុសត្រូវរបស់សាលានីមួយៗជាមួយនឹងគោរពតាមគោលការណ៍ ស្តង់ដាវិធានការអនាម័យរបស់ក្រសួង អប់រំយុវជននិងកីឡានិងស្នើកំណត់ថ្ងៃប្រឡងបាក់ឌុប។
ទី២. សំណើសុំបិទត្រឹមទីតាំងដែលកើតមានជំងឺកូវីដ១៩ ឬទីតាំងដែលសង្ស័យដែលកើតមានជំងឺកូវីដ១៩ ចំពោះតែថ្នាក់ឬទីតាំងជាក់លាក់ណាមួយដែលមានកើតជំងឺកូវីដ១៩ឬដែលសង្ស័យកើតជំងឺកូវីដ១៩ ជាជាងការបិទសាលាទាំងមូលតែម្ដង។
ទី៣.សំណើសុំចាក់វ៉ាក់សាំងឲ្យបានពេញលេញចំពោះសិស្សនិស្សិតនិងបុគ្គលិកអប់រំផ្នែកឯកជនជាពិសេសចំពោះសិស្សនិស្សិតនិងបុគ្គលិកអប់រំផ្នែកឯកជននៅតាមបណ្ដាលខេត្តនានាដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ដែលការចាក់វ៉ាក់សាំងនោះអាចធ្វើបាននៅតាមទីតាំងសាលាផ្ទាល់តែម្ដង។
ទី៤. សំណើសុំធនាគារជាតិនៃកម្ពុជាបន្ថយអត្រាការប្រាក់ពិសេសស្នើសុំបន្ថយអត្រាការប្រាក់កាតព្វកិច្ចចំពោះធនាគារឯកជនដើម្បីឲ្យធនាគារឯកជនមានលទ្ធភាពបន្ថយអត្រាការប្រាក់មកដល់គ្រឹះស្ថានអប់រំឯកជននិងស្នើសុំពន្យារពេលនៃការសងត្រឡប់វិញ។
ទី៥. សំណើសុំផ្អាកការបង់ថ្លៃសេវាបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស និងអាចទទួលបានអត្ថប្រយោជន៍ដែលផ្ដល់ដោយបសសជាធម្មតា។
ទី៦.សំណើសុំបង្កើតល្បឿនអ៊ីនធឺណិតសម្រាប់វិស័យអប់រំដោយស្នើសុំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បង្កើនល្បឿន អ៊ិនធើណេតឱ្យបានលឿនសម្រាប់វិស័យអប់រំដើម្បីឆ្លើយតបឱ្យបានល្អប្រសើរចំពោះការប្រើប្រាស់ក្នុងការរៀនតាមអនឡាញរបស់សិស្សនៅក្នុងបរិបទនៃជំងឺកូវីដ១៩និងទី៧. សំណើសុំព្យួរការបង់ពន្ធកាត់ទុកលើប្រាក់បៀវត្សបុគ្គលិកអប់រំផ្នែកឯកឯកជនបើអាចបន្ធូរបន្ថយត្រឹមរយៈពេល ៦ខែ៕
ដោយ ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan