ព័ត៌មានជាតិ
ផ្ទះបណ្តែតទឹក និងបែត្រីដែលព្រមស្ម័គ្រចិត្តរុះរើ និងចល័តចេញដោយខ្លួនឯងក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅសម្រេច១០០%
ភ្នំពេញ ៖ បន្ទាប់ពីអាជ្ញាធរសង្កាត់ព្រែកព្នៅ សង្កាត់សំរោង និងរដ្ឋបាលខណ្ឌព្រែកព្នៅ ចុះរៀបចំជារៀងរាល់ថ្ងៃមក ផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយលើផ្ទៃទឹក ដែលប្រជាពលរដ្ឋរៀតណាមបានស្ម័គ្រចិត្តរុះរើ និងចល័តចេញ ក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ ចំនួន៣២២ផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី គិតត្រឹមល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះបើគិតជាភាគរយស្មើ១០០%ហើយ។

លោកឈាន ណារ៉ា ប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិក បានប្រាប់ឲ្យដឹងថា ក្នុងការចុះអនុវត្តតាមលិខិតលេខ ០៣៨/២១ សជណ.ច ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹកនេះ គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ដឹកនាំដោយ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានចុះផ្សព្វផ្សាយនិងពន្លឿនជារៀងរាល់ថ្ងៃ ដើម្បីឲ្យប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើទាំងនោះរុះរើដោយខ្លួនឲ្យបានឆាប់ដើម្បីអាជ្ញាធរស្រួលគ្រប់គ្រង។

លោកបន្តថា ជាលទ្ធផលប្រជាពលរដ្ឋជនជាតិវៀតណាមដែលបានរុះរើ និងចល័តដោយស្ម័គ្រចិត្តផ្ទះបណ្តែតទឹក និងបែត្រីក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គិតត្រឹមល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះបើគិតជាភាគរយស្មើ១០០% ក្នុងនោះសង្កាត់ព្រែកព្នៅ មានសរុប២៥៩ផ្ទះ និងបែ ចំណែកសង្កាត់សំរោង មានសរុបចំនួន៦៣ផ្ទះ និងបែ បានចុះធ្វើកំណត់ហេតុរុះរើ និងចល័តចេញ ដោយខ្លួនឯងចំនួន៦៣បែស្មើ១០០%. សរុបផ្ទះទឹកចំនួនផ្ទះ និងបែត្រីចំនួន ៣២២ផ្ទះ និងបែ ក្នុងនោះបានរុះរើដោយខ្លួនឯងចំនួន៣២២ផ្ទះ និងបែស្មើ១០០%៕
ដោយ ៖ ឧត្តរ៉ា








-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត