ព័ត៌មានជាតិ
តម្លៃគ្រឿងសមុទ្រនៅខេត្តកែបមានហាងឆេងធម្មតា ទោះពុំសូវមានភ្ញៀវទេសចរច្រើនដូចមុន
(ខេត្តកំពត)៖ ថ្វីត្បិតតំបន់ទេសចរណ៍នានាទូទាំងខេត្តកំពត-កែប ពុំសូវមានក្រុមភ្ញៀវមកទស្សនា ប៉ុន្តែបើក្រលេកមើលការលក់ដូរគ្រឿងសមុទ្រនៅក្នុងផ្សារនៃតំបន់ខាងលើហាក់នៅតម្លៃធម្មតា។
បើយោងតាមរបាយការណ៍ដែលទទួលបានពី លោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ថ្វីត្បិតក្នុងរមណីយដ្ឋានខេត្តកែប ពុំសូវមានភ្ញៀវមកទស្សនា សម្រាកលម្ហែ ដូចមុនក៏ពិតមែន តែតម្លៃគ្រឿងសមុទ្រហាក់មានហាងឆេងធម្មតា(តម្លៃទូទៅ)។លោកថា ជួនកាលពេលខ្លះតម្លៃគ្រឿងសមុទ្រអាចមានហាងឆេងឡើងចុះ បណ្តាលមកពីការងារនេសាទមានការថយចុះ ដែលកត្រាបែបនេះអាចបណ្តាលមកពីបញ្ហាគ្រោះធម្មជាតិ ដូចជាមានភ្លៀងខ្យល់ ពិសេសព្រោះតែទឹករលកធំៗ ទើបអ្នកនេសាទខ្លះអាក់ខានពុំបានចេញទូកនេសាទក្នុងលម្ហសមុទ្រ។
លោកប្រធានបានបញ្ជាក់ទៀតថា ចំពោះតម្លៃទូទៅរួមមាន៖ បង្គាស្រស់លេខ១ ក្នុង១គីឡូក្រាម តម្លៃចាប់ពី៤០,០០០៛ទៅ៤៥,០០០៛,មឹកស្រស់លេខ១ ក្នុង១គីឡូក្រាម តម្លៃចាប់ពី៣៥,០០០៛ ទៅ៤៥,០០០៛ ,ក្តាមសេះលេខ១ តម្លៃចាប់ពី ៦០,០០០៛ ទៅ ៦៥,០០០៛។
ដោយឡែកបើយោងតាមតួលេខរបស់ មន្ទីរពាណិជ្ជកម្មខេត្តកំពត ក៏បានបញ្ជាក់ដែរថា តម្លៃគ្រឿងសមុទ្រ នៅទីផ្សារខេត្តកំពត គឺមានហាងឆេងប្រហាក់ប្រហែលគ្នានឹងខេត្តកែបដែរ៕
សេង ណារិទ្ធ
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?