Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខណ្ឌដូនពេញ​ចុះ​បិទ​ទីតាំង​ផ្ទះសំណាក់​និង​ភោជនីយដ្ឋាន (​ញូ​វ ហ្វឺ ប៉ារីស )​ ខណៈ​ភ្ញៀវ​បរទេស​ម្នាក់​វិជ្ជមាន​កូ​វីដ

បានផុស

នៅ

ចុះ​បិទ​ទីតាំង​ផ្ទះសំណាក់​និង​ភោជនីយដ្ឋាន មួយ​កន្លែង​នៅ​ខណ្ឌ​ដូន​ពេញ ក្រោយ​មាន​ភ្ញៀវ​បរទេសម្នាក់ បាន​ធ្វើ​តេស្ត​វិជ្ជមាន​កូវីដ​១៩។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បន្ទាប់ពី​ខាង​គ្រូពេទ្យ​ បាន​រកឃើញ​ភ្ញៀវ​បរទេស​ម្នាក់​ កំពុង​ស្នាក់នៅ​បន្ទប់​នៃ​ផ្ទះសំណាក់​ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន យីហោ​(​ញូ​វ ហ្វឺ ប៉ារីស )​ស្ថិតនៅ​ផ្លូវ​លេខ​៨៦ ភូមិ​៧ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ បាន​វិជ្ជមាន​កូ​វីដ​-១៩​នោះ​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៣​ ខែមិថុនា ​ឆ្នាំ​២០២១​នេះ​អាជ្ញាធរ​ខណ្ឌដូនពេញ ​ចុះមក​បិទ​ទីតាំង​នោះ​បណ្តោះអាសន្ន​មួយ​រយៈសិន​។​

​ប្រតិបត្តិ​ការណ៍​នោះ​ដឹកនាំ​ដោយ​លោក​ ម៉ុក ច័ន្ទ​ករុណា អភិបាលរង​ខណ្ឌដូនពេញ​បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ខណ្ឌ ចុះ​ធ្វើ​ការ​បិទ​ទីតាំង​នោះ​តែម្តង​។ ដូច្នេះហើយ​អាជ្ញាធរ​ខណ្ឌដូនពេញ​ ក៏​សូម​ឲ្យ​អ្នក​ប៉ះពាល់​ផ្ទាល់​ឬ​ប្រយោល​សូម​ពាក់​ម៉ាស់ រក្សារ​គម្លាត ឧស្សាហ៍​លាងដៃ គ្រប់​ទីកន្លែង គ្រប់ពេលវេលា ដើម្បី​សុវត្ថិភាព​និង​សូម​ដាក់ខ្លួន ដាច់ដោយឡែក និង​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល១៤ថ្ងៃ​ និង​ប្រសិនបើ មាន​រោគសញ្ញា​ដូចជា​គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លីៗ ឬ សង្ស័យ សូម​ប្រញាប់​ទៅធ្វើ​តេស្ដ​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ផ្ទុះ​​រោងចក្រ​មួយ​កន្លែង និង​ក្លិប​កម្សាន្ត​មួយ​នៅ​ខេត្ត​ត្បូងឃ្មុំ​រកឃើញ​អ្នក​ពាក់ព័ន្ធ​ជាង ២០០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម