ព័ត៌មានជាតិ
ជំរុញមន្ត្រីជំនាញបន្តអនុវត្តកម្មវិធីសុខុមសលភាពសង្គមតាមគំរូសង្គមពិសេសក្នុងតំបន់អាស៊ានឆ្នាំ២០២១-២០២៥
ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងនូវការជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់បន្តអនុវត្តកម្មវិធីសកម្មភាពសុខុមាលភាពសង្គមដូចជាកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់ ដែលបង្កើតបាននូវគំរូអនុវត្តល្អសម្រាប់វឌ្ឍនភាពជាតិ ក្នុងវិស័យពិការភាពនិងឆ្ពោះទៅកាន់ភាពឈានមុខលើការងារអត្តសញ្ញាណកម្មពិការភាព ក្នុងតំបន់អាស៊ាន នាឆ្នាំ២០២១-២០២៥ខាងមុខនេះ។

នេះជាការលើកឡើងរបស់លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានអនុគណ:កម្មការជំនួយសង្គមក្នុងពេលដឹកនាំប្រជុំពិភាក្សាជាមួយលោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនី សេហ្វប្រចាំកម្ពុជា(អង្គកា Unicef )នាថ្ងៃម្សិលមុិញលើផែនការសកម្មភាពផែ្នកសុខុមាលភាពសង្គម និងការអភិវឌ្ឍអាស៊ានឆ្នាំ២០២១-២០២៥ ។

ខ្លឹមសារនៃកិច្ចប្រជុំនេះមានគោលបំណងជាច្រើនចំនុចក្នុងបានផ្សព្វផ្សាយដល់រដ្ឋបាលរាជធានី ខេត្ត និងមន្ទីរក្រសួងសង្គមកិច្ចទាំងអស់ដើម្បីត្រៀមអនុវត្តនៅផែនការសកម្មភាពក្នុងការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ក៏ដូចជាការពង្រឹងសមត្ថភាព ដល់គ្រូបង្គោលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់ ដែលបង្កើតបាននូវគំរូអនុវត្តល្អសម្រាប់វឌ្ឍនភាពជាតិ ក្នុងវិស័យពិការភាពនិងឆ្ពោះទៅកាន់ភាពឈានមុខលើការងារអត្តសញ្ញាណកម្មពិការភាព ក្នុងតំបន់អាស៊ាន នាឆ្នាំ២០២១_២០២៥ខាងមុខ។

លោករដ្ឋលេខាធិការបានថ្លែងថា ជាមួយនឹងការចាប់ផ្តើមអនុវត្តកម្មវិធីនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានបង្កើតឱ្យមានយន្តការអនុវត្តថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានក្រុមការងារបច្ចេកទេសអន្តរក្រសួង រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងផែនការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដើម្បីគាំទ្រផ្នែកបច្ចេកទេស ការសម្របសម្រួល និងការតម្រង់ទិសគោលនយោបាយ។

ចំណែកឯនៅថ្នាក់ក្រោមជាតិវិញរដ្ឋបាលរាជធានី ខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានតួនាទីក្នុងការកសាងសមត្ថភាព និងផ្សព្វផ្សាយ សម្របសម្រួល ការដោះស្រាយបញ្ហា និងការគាំទ្រដល់ រដ្ឋបាលឃុំ សង្កាត់ ក្នុងការកំណត់អត្តសញ្ញាណកម្មពិការភាព តាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានពិការភាព៕
អត្ថបទ ៖ វិមាន


-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល