Connect with us

ព័ត៌មានជាតិ

ប្រទះ​ឃើញ​គ្រាប់​មីន​ជិត​១០០​គ្រាប់ ខណៈកំពុង​ស្ដារ​ប្រឡាយម័រ នៅ​ខណ្ឌដង្កោ​​

បានផុស

នៅ

គ្រាប់​មិនទាន់​ផ្ទុះ ដែល​បន្សល់ទុក​កាលពី​សម័យ​សង្គ្រាម​ចំនួន​ជិត​១០០​គ្រាប់ ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ប្រទះឃើញ ខណៈ​ដែល​ក្រុមការងារ​នៃ​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​រាជធានី​ភ្នំពេញ ធ្វើ​សកម្មភាព​ជីក​ស្តារ​ប្រឡាយ​ម័​រ នៅក្នុង​ភូមិសាស្ត្រ​ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ ដែលមាន​ប្រវែង​ជិត​៣​គីឡូម៉ែត្រ ដើម្បី​រំដោះ​ការលិចលង់ ភូមិឋាន​ប្រជាពលរដ្ឋ​ដោយ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​នេះ ហើយ​បាន​ប្រទះឃើញ​គ្រាប់​ទាំងនេះ​នៅ​បាត​ប្រឡាយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ម៉ៅ ប៊ុនធឿន ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៤​មិថុនា​នេះ​ថា ក្រោម​ការណែនាំ​របស់លោក​ ឃួ​ង ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ​នៃ​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​រាជធានី​ភ្នំពេញ ​បាន​និង​កំពុង​ធ្វើ​សកម្មភាព​ស្តារ​ប្រឡាយ​ម័​រ ដោយ​ចាប់ផ្តើម​ស្តារ កាលពី​ថ្ងៃទី​១៨​កុម្ភៈ​ ឆ្នាំ​២០២១ មាន​ប្រវែង​២៨១៥​ម៉ែត្រ ទ​ទឹង​ចាប់ពី​២០​ម៉ែត្រ​ទៅ​៣០​ម៉ែត្រ ចាប់ពី​ស្ថានីយ​បូម​ទឹកលូ​៥ ដល់​ស្ថានីយ​បូមទឹក​បឹងទំពុន ហើយ​បើ​គិត​មកដល់​ថ្ងៃទី​២៤ មិថុនា​នេះ ការងារ​ស្តារ​ប្រឡាយ​ម័​រ សម្រេចបាន​១៦០០​ម៉ែត្រ​ហើយ ស្មើនឹង​៥៩,៩​ភាគរយ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​សីហា​ឆ្នាំ​២០២១​ខាងមុខនេះ ដើម្បី​រំដោះ​ការលិចលង់ ភូមិឋាន​ប្រជាពលរដ្ឋ​ដោយ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​នេះ​។

​លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់​ផងដែរ​ថា ប្រឡាយ​ម័​រ​នេះ​ ពិត​ជាមាន​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​រំដោះ​ទឹក​ពី​ភូមិឋាន​ប្រជាពលរដ្ឋ ដោយ​បាន​រំដោះ​ទឹកភ្លៀង​មួយ​ផ្នែក​ខ្លះ​នៃ​ខណ្ឌដង្កោ ខណ្ឌ​ពោធិ​សែន​ជ័យ​និង​ខណ្ឌមានជ័យ។

​អាជ្ញាធរ​រាជធានី​ភ្នំពេញ បើទោះបី​រាជធានី​ភ្នំពេញ​បា ន​និង​កំពុង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ក៏ពិតមែន ប៉ុន្តែ​សកម្មភាព​ស្តារ​និង​អភិវឌ្ឍ​មូលដ្ឋាន​រាជធានី​នៅតែ​បន្ត​ដដែល មានន័យថា ដៃ​ម្ខាង​ធ្វើការ​អភិវឌ្ឍ​និង​ដៃ​ម្ខាង​ទៀត បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩៕

អត្ថបទ៖ ​ស្រីរ័ត្ន

សូមចុចអាន៖ ​ចាប់អ្នកបើករថយន្ដដឹកដី៣៥​គ្រឿង ដែលស៊ីផ្លេលឺៗ និងបើកប្រណាំងគ្នាលើផ្លូវសាធារណៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១២ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម