ព័ត៌មានជាតិ
កម្ពុជានឹងប្រើសុនខរកអ្នកផ្ទុកមេរោគកូវីដ-១៩ ដោយការហិតក្លិនញើស នៅខែក្រោយ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាហៅកាត់ថា CMAC ឱ្យដឹងថា មជ្ឈមណ្ឌលនឹងចាប់ផ្តើមប្រើសុនខ (សត្វឆ្កែ) ដើម្បីស្រាវជ្រាវ និងធ្វើតេស្តរកមេរោគកូវីដ-១៩ នៅពាក់កណ្តាលខែក្រោយនេះ ខណៈសុនខទាំងនេះត្រូវបានបង្ហាត់រួចរាល់ហើយដោយមន្ត្រីជំនាញ CMAC។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកម្ចាត់មីនកម្ពុជា (CMAC) បានប្រាប់សារព័ត៌មានៅថ្ងៃទី២៣ ខែមិថុនានេះថា សត្វឆ្កែចំនួន១០ក្បាល នឹងត្រូវបានប្រើដើម្បីស្រាវជ្រាវ និងធ្វើតេស្តរកមេរោគកូវីដ-១៩ នាពេលឆាប់ៗខាងមុខនេះ។ មន្ត្រីជាន់ខ្ពស់ស៊ីម៉ាក់ និងក្រសួងសុខាភិបាលរំពឹងថាប្រតិបត្តិការប្រើសត្វឆ្កែនេះនឹងទទួលបានគុណប្រយោជន៍ខ្ពស់។
លោក ហេង រតនា បានបញ្ជាក់ឱ្យដឹងទៀតថា សត្វឆ្កែទាំង១០ក្បាលដែលត្រូវបានមន្ត្រីជំនាញបង្វឹកឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការហិតក្លិនរកអ្នកដែលមានជំងឺកូវីដ-១៩ អស់រយៈពេលប្រហែល៣ទៅ៤ខែ មកហើយ។ ក្រោយពីចេះហិតក្លិនកូវីដ-១៩ហើយ ត្រូវសាកល្បងឱ្យរកជាក់ស្ដែងមុននឹងចេញឱ្យអនុវត្តប្រតិបត្តិការបាន។ ក្រោយពីធ្វើការជាមួយអ្នកវិទ្យាសាស្រ្តខាងវេជ្ជសាស្ត្រហើយធានាសុវត្ថិភាព១០០ភាគរយហើយមិនឱ្យប៉ះពាល់ទៅលើការឆ្លង ឬហានិភ័យណាមួយដល់សត្វឆ្កែនោះទេ។ សត្វឆ្កែទាំង១០នេះនឹងត្រូវបែងចែកជាពីរក្រុម និងនៅរង់ចាំតែសម្ភារៈបន្ថែមសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការតែប៉ុណ្ណោះ។
លោកបន្ថែមថា ក្រៅពីហ្វឹកហ្វឺនសត្វឆ្កែទាំង១០ក្បាលនេះហើយ CMAC ក៏បានត្រៀមសត្វឆ្កែជាច្រើនក្បាលទៀតដែរទុកត្រៀមហ្វឹកហាត់បន្តសម្រាប់ហិតក្លិន និងស្រាវជ្រាវអ្នកដែលកើតជំងឺកូវីដ-១៩ បើសិនការអនុវត្តជំហានដំបូងទទួលបានជោគជ័យនោះ។
ការបណ្តុះបណ្តាលសត្វឆ្កែសម្រាប់ហិតក្លិនអ្នកជំងឺកូវីដ-១៩នេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យក្រសួងសុខាភិបាល និងអង្គភាព CMAC រៀបចំកម្មវិធីសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍សុនខ ឬសត្វឆ្កែជាជំនួយហិតរកអ្នកផ្ទុកកូវីដ-១៩ ដោយថាដើម្បីចូលរួមទប់ស្កាត់ និងប្រឆាំងទៅនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
គួរបញ្ជាក់ថា មកដល់ពេលនេះមានប្រទេសជាច្រើនបានប្រើប្រាស់សុនខ សម្រាប់ហិតក្លិនអ្នកជំងឺកូវីដ-១៩ ដោយមានទំនុកចិត្តខ្ពស់ដូចជាប្រទេស អាល្លឺម៉ង់ រុស្ស៊ី និងប្រទេសមួយចំនួនទៀតបានប្រើរួចមកហើយ ប្រទេសខ្លះក៏បានត្រៀមប្រើប្រាស់សុនខផងដែរ៕
អត្ថបទ៖ បាន វិបុល

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី