ព័ត៌មានជាតិ
ធ្វើម៉េច បង់ថ្លៃ ទឹក ភ្លើង តាមវីងមិនអស់ថ្លៃសេវា?
មិនចាំបាច់កាន់សាច់ប្រាក់ និងធ្វើដំណើរទៅបង់ថ្លៃទឹកភ្លើង និងសំរាមដោយផ្ទាល់នាំតែពិបាកខ្លួនទេ ឥឡូវនេះលោកអ្នកអាចទូទាត់សេវាទាំងនេះ តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ពីផ្ទះបានគ្រប់ពេល ព្រមទាំងមិនអស់ថ្លៃសេវាឡើយ។
ខណៈពេល ដែលជំងឺកូវីដ១៩ កំពុងតែបន្តរាតត្បាត ធនាគារឯកទេសវីង បានអនុញ្ញាតដល់អតិថិជនទាំងអស់ អាចបង់ថ្លៃទឹក ភ្លើងនិងសំរាម ដោយគ្មានការកំណត់និងមិនអស់ថ្លៃសេវា។ការផ្តល់ជូន ដ៏ពិសេសនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ដើម្បីទទួលបានការផ្តល់ជូន ដ៏ពិសេសនេះ លោកអ្នកគ្រាន់តែចូលទៅក្នុងកម្មវិធី Wing Money App បន្ទាប់មកចូលទៅក្នុងមុខងារ “ទូទាត់វិក្កយបត្រ” និងជ្រើសរើស “ថ្លៃទឹក ភ្លើង” និងស្វែងរកដៃគូសហការ និងបញ្ចូលចំនួនទឹកប្រាក់ ដែលអ្នកត្រូវបង់ជាការស្រេច។
ការផ្តល់ជូននេះ នឹងអនុវត្តចំពោះតែអ្នក ដែលធ្វើការទូទាត់ថ្លៃទឹក ភ្លើង និងសំរាមតាមរយៈកម្មវិធីស្មាតហ្វូនវីង និងអនុវត្តចំពោះតែការទូទាត់ជាមួយអគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុងសៀមរាប និងរដ្ឋាករស្វយ័ត គ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញតែប៉ុណ្ណោះ។ ដោនឡូត Wing Money App ដាក់ក្នុងទូរស័ព្ទរបស់អ្នកថ្ងៃនេះ ដើម្បីទទួលបានបទពិសោធន៍ ការទូទាត់វិក្កយបត្រ ទឹក ភ្លើង និង សំរាមដោយឥតគិតថ្លៃ៕
អត្ថបទពាណិជ្ជកម្ម
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៨ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ២១ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»