Connect with us

ព័ត៌មានជាតិ

មន្ត្រីសុខាភិបាល ប្រាប់ពលរដ្ឋកុំផ្អើលទិញថ្នាំការពារកូវីដ​ ខណៈពិភពលោក​ មិនទាន់រកឃើញអ្វីក្រៅតែពីវ៉ាក់សាំងទេ

បានផុស

នៅ

លោក ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជា អ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ក្រៅតែពីមានវ៉ាក់សាំងចាក់សម្រាប់បង្ការជំងឺកូវីដ-១៩ គឺមិនមានឱសថណាដែលអាចការពារ ឬព្យាបាលជំងឺនេះបានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាផ្អើលទៅទិញថ្នាំព្យាបាលជំងឺកូវីដ ១៩នៅតាមឱសថស្ថាននានាទុកសម្រាប់ព្យាបាលជំងឺដោយខ្លួនឯងនៅពេលមានអាការៈផ្តាសាយ ក្តៅខ្លួន ហៀសំបោរ ក្អក និង​ឈឺបំពង់កដោយមិនចាំបាច់ធ្វើសំណាកឡើយដែលផ្ទុយពីក្រសួងសុខាភិបាលដែលមានណែនាំទៅយកសំណាករកវីរុសកូវីដ១៩ ដើម្បីធ្វើការព្យាបាលឱ្យបានទាន់ពេលវេលាកុំឱ្យជំងឺវិវត្តន៍ទៅជាធ្ងន់ធ្ងរ។

 តាមរយៈផ្ញើសារជាសំឡេង លោក ស្រី វេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំជឿទៅតាមការឃោសនានានារបស់បុគ្គលមួយចំនួនហើយនាំគ្នាផ្អើលទៅទិញថ្នាំការពារកូវីដ-១៩ នៅតាមឱសស្ថាននានាដែលធ្វើឱ្យបាត់បង់ថវិកា និងមានបញ្ហាលើសុខភាពថែមទៀត។

គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៤៥៣៦៦នាក់ អ្នកជាសះស្បើយចំនួន៤០០១០នាក់អ្នកកំពុងសម្រាកព្យាបាលចំនួន៥៣៥៦នាក់និងអ្នកស្លាប់ចំនួន៤៩៣នាក់នាក់៕អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១១ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម