ព័ត៌មានជាតិ
ត្រឹមមួយថ្ងៃ ខេត្តចំនួន ១៥ រកឃើញអ្នកឆ្លងកូវីដ ៥៦៣ ករណី
ក្រសួងសុខាភិបាលបានរាយការណ៍តួលេខអ្នកឆ្លងសរុបទូទាំងប្រទេសកាលពីម្សិលមិញមានចំនួន ៦៥៥ នាក់។ យ៉ាងណាមិញ បើតាមរបាយការណ៍ខេត្តចំនួន ១៥ ត្រឹមមួយថ្ងៃមានអ្នកឆ្លងរហូតដល់ ៥៦៣ នាក់។ ខេត្តកោះកុង ការឆ្លងរាលដាលនៅតែធ្ងន់ធ្ងរមានរហូតដល់ ៩៣ ករណី។ ដោយឡែកខេត្តរតនគិរីស្ថិតនៅភាគឦសាន រកឃើញអ្នកឆ្លង ៦៣ ករណី។
រាជធានីភ្នំពេញ និងខេត្តព្រះសីហនុមិនមានរបាយការណ៍តួលេខអ្នកឆ្លងកាលពីម្សិលមិញនោះទេ ។

ខាងក្រោមជារបាយករណ៍តួលេខអ្នកឆ្លងតាមខេត្តចំនួន ១៥ ដែលប្រកាសកាលពីម្សិលមិញនេះ៖
១-ខេត្តកំពត ( ៣០ នាក់)
២-ខេត្តកោះកុង ( ៩៣ នាក់)
៣-ខេត្តសៀមរាប ( ៤៩ នាក់)
៤-ខេត្តកំពង់ចាម ( ៦៧ នាក់)
៥-ខេត្តកែប ( ១៥ នាក់)
៦-ខេត្តកំពង់ធំ ( ៧ នាក់)
៧-ខេត្តព្រៃវែង ( ១៤ នាក់)
៨-ខេត្តឧត្តរមានជ័យ ( ៦០ នាក់)
៩-ខេត្តបាត់ដំបង ( ២៥ នាក់)
១០-ខេត្តប៉ៃលិន ( ៧ នាក់)
១១-ខេត្តស្វាយរៀង ( ៨៩ នាក់)
១២-ខេត្តមណ្ឌលគិរី ( ៤ នាក់)
១៣-ខេត្តរតនគីរី ( ៦៣ នាក់)
១៤-ខេត្តស្ទឹងត្រែង ( ៣០ នាក់)
១៥-ខេត្តកំពង់ឆ្នាំង ( ១០ នាក់)
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញកាលពីម្សិលមិញនេះ បានរកឃើញករណីឆ្លងទូទាំងប្រទេសចំនួន ៦៥៥ នាក់ អ្នកជាសះស្បើយ ៦៩៦ នាក់ និងស្លាប់ ១៨ នាក់ទៀត។
គិតត្រឹមថ្ងៃ ២៤ មិថុនា ២០២១ តួលេខអ្នកឆ្លងកូវីដនៅប្រទេសកម្ពុជាកើនឡើងដល់ ៤៥ ៣៦៦ នាក់ និងស្លាប់ ៤៩៣ នាក់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ