Connect with us

ព័ត៌មានជាតិ

ខេត្តសៀមរាបបន្តរកឃើញតួលេខអ្នកឆ្លងកូវីដនៅតែច្រើន

បានផុស

នៅ

រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ នៅតែប្រកាសតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ខ្ពស់ដដែល ដែលធ្វើឲ្យខេត្តមានអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើងជិត១,០០០នាក់ ។

នៅថ្ងៃទី២៤ ខែមិថុនា រដ្ឋបាលខេត្តសៀមរាប បានបន្តរកឃើញអ្នកឆ្លងថ្មីចំនួន៤៩ នាក់បន្ថែម និង​មាន​អ្នក​សា្លប់ម្នាក់។​ ទន្ទឹមគ្នានេះ អ្នកជំងឺកូវីដ-១៩ ចំនួន៦២នាក់ បានជាសះស្បើយផងដែរ ។

រដ្ឋបាលខេត្តបានបញ្ចាក់ថា អ្នកជាសះស្បើយទាំង៦២នាក់ ត្រូវបានក្រុមគ្រូពេទ្យ​អនុញ្ញាត​​ឲ្យត្រឡប់​ទៅផ្ទះវិញហើយ ដោយតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃបន្ថែមទៀត។

គិតត្រឹមថ្ងៃទី២៤ ខែមិថុនា នេះ ខេត្តសៀមរាបមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៧៥១នាក់ ព្យាបាលជា​សះ​ស្បើយចំនួន២៦៧នាក់ កំពុងសម្រាកព្យាបាលចំនួន៤៧៥នាក់ និងស្លាប់៩នាក់ ៕

អត្ថបទ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម