Connect with us

ព័ត៌មានជាតិ

ពន្ធនាគារខេត្តតាកែវ កំពុងបង្ហូរទឹកកខ្វក់ចូលប្រឡាយ ខណៈអា​ជ្ញាធរកំពុងញាប់ដៃដោះស្រាយ

បានផុស

នៅ

ទឹកស្អុយ កខ្វក់ ត្រូវបានបង្ហូរចេញពីពន្ធនាគារខេត្តតាកែវ ចូលប្រឡាយសាធារណៈរាល់ថ្ងៃ ខណៈមជ្ឈដ្ឋានមួយចំនួន កំពុងមានការព្រួយបារម្ភ នឹងហួសចិត្តព្រោះមន្ត្រីអ្នកគ្រប់គ្រងព័ន្ធនាគារមិនបានគឹតគូរពីអនាម័យ ពិសេសសុខភាពសាធារណៈពលរដ្ឋនៅជុំវិញដំបន់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋជាច្រេីនលេីកឡេីងថា ប្រឡាយមេ ស្ថិតនៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ត្រូវបានខ្មៅស្អុយកខ្វក់ ព្រោះមានទឹកស្អុយហូរចេញមកពីព័ន្ធនាគារចូលរាល់ថ្ងៃ ហេីយបន្តហូរចូលបឹងតាកែវថែមទៀត។

ហេីយបេីនៅតែយ៉ាងនឹងមិនមានវិធានការទប់ស្កាត់ ឬបង្វែរទឹកទៅទីតាំងផ្សេងទេ ច្បាស់ណាស់ប្រឡាយទឹកនេះ និងទៅជាប្រឡាយទឹកស្អុយ ហេីយទឹកបឹងតាកែវដែលកំពុងផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋរាប់ម៉ឺនគ្រួសារក៏កខ្វក់ផងដែរ។
ទោះយ៉ាងណា លោក គង់ ស៊ីថា ប្រធានព័ន្ធនាគារខេត្តតាកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះថា លោកកំពុងធ្វេីអាងដេីម្បីស្តុកទឹកស្អុយនេះហេីយ។

ពលរដ្ឋរស់នៅក្បែរដំបន់នេះ បានសំណូមពរទៅលោក ប្រធានព័ន្ធនាគារ រូបនេះ មេត្តាគិតគូរពីការបង្ហូរទឹកកខ្វក់ចេញពីទីតាំងខ្លួនផង ព្រោះឃេីញបែបនេះយូរថ្ងៃណាស់មកហេីយ៕ អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម