គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២២ ខែតុលា នេះចំនួន​ប្រជាជន​ស្លាប់​ដោយ​ទឹកជំនន់ កើន​ដល់​៣៩​នាក់ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២២ ខែតុលា នេះចំនួន​ប្រជាជន​ស្លាប់​ដោយ​ទឹកជំនន់ កើន​ដល់​៣៩​នាក់

Published

on

ភ្នំពេញ​ ៖ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ( គ​.​ជ​.​គ​.​ម​.) បាន​ឲ្យ​ដឹងថា ចាប់​គិត​ពី​ថ្ងៃទី​០១ ខែកញ្ញា ដល់​ល្ងាច​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ ជំនន់​ទឹកភ្លៀង បានធ្វើ​ឲ្យ​ប៉ះពាល់​១៩ រាជធានី​-​ខេត្ត ស្មើ​១១០ ក្រុង​,​ស្រុក​,​ខណ្ឌ​។​

រាជធានី​-​ខេត្ត ទាំងនោះ​រួមមាន​: ពោធិ៍សាត់​, ប៉ៃលិន​, បន្ទាយមានជ័យ , ភ្នំពេញ​, បាត់ដំបង​, ស្វាយរៀង​, ឧ​ត្ត​រ​មានជ័យ​, សៀមរាប​, តាកែវ​, កំពង់ស្ពឺ​, មណ្ឌលគិរី​, ព្រះសីហនុ​, កោះកុង​, ព្រះវិហារ​, ស្ទឹងត្រែង​, កំពង់ចាម​, កណ្តាល​, កំពង់ឆ្នាំង និង​កំពង់ធំ​។

​អគ្គលេខាធិការដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​ប៉ះពាល់​ប្រជាជន​ប្រមាណ​១២០,៧៨៥ គ្រួសារ ស្មើ​ប្រមាណ​៤៨៣,១៤០​នាក់, ប្រជាជន​ជម្លៀស​ប្រមាណ​១១,៥៥៤ គ្រួសារ ស្មើ​ប្រមាណ ៤៦,២១៦​នាក់​, ប្រជាជន​ស្លាប់​៣៩​នាក់ (​កើន​បន្ទាយ មានជ័យ ៣​នាក់ ), ផ្ទះ​ប៉ះពាល់​ប្រមាណ ១១១,៣៥៤​ខ្នង និង​ខូចខាត ៦៣​ខ្នង​។

សាលារៀន​លិច​ទឹក​ប្រមាណ​៧០៧​កន្លែង ស្រូវ​លិច​ទឹក​ប្រមាណ ២៣២,៥៥១​ហិកតា និង​ដំណាំ​រួមផ្សំ​លិច​ទឹក ៨៣,៩១៨​ហិកតា​, ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួស​ក្រហម ប៉ះពាល់​ប្រមាណ ៤៦៥ គ​. ម​, ផ្លូវលំ​ជនបទ​លិច​ទឹក​ប្រមាណ​១,៦៦៥ គ​.​ម​, ទំនប់ ប៉ះពាល់​ប្រមាណ​៤១ គ​.​ម​។

​ប្រឡាយ​មេ ប៉ះពាល់​ប្រមាណ​២២៤ គ​.​ម , ប្រឡាយ​រង​ប៉ះពាល់​ប្រមាណ ១៧៩ គ​.​ម​, ប្រឡាយ​ស្រោចស្រព ប៉ះពាល់​ប្រមាណ​១១៨ គ​.​ម​, ច្រាំងទន្លេ ប៉ះពាល់ ១៥៧៥ ម​៕
ដោយ ៖ កោះ​កែវ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម