ព័ត៌មានជាតិ
ទំនិញសំខាន់ៗ៤មុខរបស់កម្ពុជានៅតែទទួលបានការអនុគ្រោះពន្ធពីអង់គ្លេស
កម្ពុជានៅតែអាចនាំទំនិញចេញទៅទីផ្សារអង់គ្លេសដោយមិនចាំបាច់បង់ពន្ធ បន្ទាប់ពីអង់គ្លេសបានចាកចេញពីសហភាពអុឺរុ៉ប ជាមួយនឹងគោលនយោបាយឯករាជ្យរបស់ខ្លួនក្នុងការធ្វើពាណិជ្ជកម្មជាមួយពិភពលោក។ យោងតាមទិន្ន័យរបស់ក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេសក្នុងឆ្នាំ២០២០មានទំហំ៨៧៧លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅទីផ្សារអង់គ្លេសដូចជាសំលៀកបំពាក់ ស្បែកជើង អង្ករ និងកង់ជាដើម ក្នុងទំហំទឹកប្រាក់៨២៦លានដុល្លារ។
បើទោះបីជាកម្ពុជាបាត់បង់ការអនុគ្រោះពន្ធមួយផ្នែកពីទីផ្សារអុឺរ៉ុប តែប្រទេសអង់គ្លេសនៅតែបន្តផ្ដល់ការអនុគ្រោះពន្ធដល់កម្ពុជា ដោយអនុវត្តចាប់ពីខែមករា ឆ្នាំ២០២១នេះតទៅ។
ឧកញ្៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា៖ «កម្ពុជា និងអង់គ្លេសមានទំនាក់ទំនងល្អតាំងពីអង់គ្លេសនៅជាសមាជិកសហភាពអឺុរុប ហើយអ្នកវិនិយោគរបស់អង់គ្លេសក៏នៅប្រទេសកម្ពុជាច្រើនដែរ។ ដូច្នេះ អ្នកវិនិយោគនៅតែអាចបន្តផលិតកម្មរបស់ខ្លួនដើម្បីនាំទំនិញចេញទៅកាន់ទីផ្សារអង់គ្លេសដូចមុន។»
ឧកញ្៉ាលឹម ហេង បានបន្តថា ទន្ទឹមពេលដែលសហភាពអឺុរុប និងសហរដ្ឋអាមេរិកតំឡើងពន្ធគយមួយផ្នែកលើកម្ពុជា អង់គ្លេសនៅតែបន្តអនុគ្រោះពន្ធដល់កម្ពុជាដូចកាលនៅជាសមាជិកសហភាពអឺុរុប ដោយកម្ពុជានៅតែអាចនាំទំនិញគ្រប់បែបយ៉ាងលើកលែងតែអាវុធចូលទីផ្សារអង់គ្លេសដោយគ្មានរនាំងពន្ធគយ។
កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក Dominic Raab រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានមកដល់កម្ពុជាដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល១ថ្ងៃ តាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ជុំវិញដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ដូមីនិក រ៉ាអាប់ នៅកម្ពុជា ឧកញ្៉ាលឹម ហេង ជឿជាក់ថា វានឹងជួយរួមចំណែកជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសផ្នែកពាណិជ្ជកម្ម ដោយកម្ពុជានៅតែបន្តទទួលបានផលប្រយោជន៍ពីការអនុគ្រោះពន្ធពីអង់គ្លេសនៅឆ្នាំនេះ៕
អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព