Connect with us

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជំរុញពលរដ្ឋគ្រប់អាយុ ធ្វើអត្តសញ្ញាណប័ណ្ណ និងចុះឈ្មោះបោះឆ្នោត

បានផុស

នៅ

បន្ទាយមានជ័យ៖ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានជំរុញដល់ពលរដ្ឋគ្រប់អាយុនៅ​ស្រុកស្វាយចេក ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញនេះធ្វើឡើងក្នុងឱកាសលោកបន្តសកម្មភាពចុះជួបសំណេះ​សំណាល​ជាមួយសមាជិសមាជិការគណបក្សប្រជាជន នៅឃុំសារង្គ ស្រុកស្វាយ។

ថ្លែងក្នុងឱកាសនោះ លោក សិទ្ធិ ឡោះ បានជំរុញឱ្យពលរដ្ឋត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យ​បានគ្រប់ៗគ្នា។ ចំពោះពលរដ្ឋគ្រប់អាយុត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រោះ​អត្តសញ្ញាណ​​សំខាន់ណាស់ ជាឯកសារគតិយុត្តិ បង្កការងាយស្រួលដល់ការធ្វើការ ឬ​ប្រកបរបរ​ចិញ្ចឹមជីវិត ដូចជាប្រឡងចូលធ្វើការតាមស្ថាប័នរដ្ឋ និងក្រុមហ៊ុន កាត់ប្លង់ដី ឬខ្ចីលុយ​ធនាការជាដើម។

ជាមួយគ្នានេះ លោកបាននាំ​យក​អំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន  និងលោកជំទាវ ទៅចែកជូនពលរដ្ឋ០៩គ្រួសារ ដែលកំពុងជួបការខ្វះខាតក្នុងជីវភាព អំឡុងពេល​ជំងឺកូវីដ-១៩រាតត្បាត។
អំណោយដែលត្រូវចែកជូនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលជំងឺកូវីដរាតត្បាតមាន ថវិការ១,០៥០,០០០រៀល (មួយលានប្រាំម៉ឺនរៀល)  អង្ករ៤៥០គីឡូក្រាម ទឹកស៊ីអ៊ីវ១៨យួរ  ត្រីខ១៨យួរ មី៩កេសតូច ទឹកត្រី១៨យួរ ទឹកសុទ្ធវីតាល់៩កេស ទឹកក្រូច៩កេស។ ព្រមទាំងជូនរដ្ឋបាលឃុំសារង្គ១៦ម៉ឺនរៀល ក្រុមយុវជន សសយក ០៧នាក់ ចំនួន១៤ម៉ឺនរៀល។

ឆ្លៀតក្នុងឱកាសនោះលោក សិទ្ធិ ឡោះ បានចុះសួរសុខទុក្ខលោក ព្រហ្ម ម៉ៅ មេភុមិភាសជើង ដែលមានជំងឺប្រចាំកាយកំពុងសម្រាកនៅផ្ទះ ឧបត្ថម្ភថវិកាចំនួន៣០ម៊ឺនរៀល។

អត្ថបទ៖ ឯម ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម