ព័ត៌មានជាតិ
អាជ្ញាធររាជធានីជំរុញឲ្យ ពង្រឹងការអនុវត្តវិធានក្រសួងសុខាភិបាលនិងមិនអនុញ្ញាតឲ្យជួបជុំ ផឹកស៊ីនៅទីសាធារណៈ
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពង្រឹងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយក្រៅពីមិនអនុញ្ញាតឲ្យបើកការ៉ាអូខេ ក្លឹបកម្សាន្ត ក្លឹបហាត់ប្រាណជាដើមហើយនោះ ក៏មិនអនុញ្ញាតឲ្យមានការជួបជុំគ្នាពពាក់ពពូន ផឹកស៊ីនៅតាមទីសាធារណៈដែរ។ អ្នកដែលប្រព្រឹត្តិករណីនេះ ត្រូវតែឃាត់ខ្លួនដោយអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចមកអប់រំនិងផ្សព្វផ្សាយព័ត៌មានជាសាធារណៈថែមទៀត។
ការជំរុញបែបនេះរបស់ លោកអភិបាលរាជធានីភ្នំពេញខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ស្នងការប៉ូលិសនិងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែពង្រឹងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលឲ្យម៉ឺងម៉ាត់បំផុត ដោយសារថា ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈនេះ នៅតែបន្តការរីករាលដាលមិនឈប់ឈរនូវឡើយទេ។ អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំង ប៉ូលិសនិងកងរាជអាវុធហត្ថត្រូវតែដាក់កម្លាំងល្បាតនៅក្នុងមូលដ្ឋានទាំងយប់និងថ្ងៃ ដោយ ក្រៅពីមិនអនុញ្ញាតឲ្យបើកការ៉ាអូខេ ក្លឹបកម្សាន្ត ក្លឹបហាត់ប្រាណជាដើមហើយនោះ យើងក៏មិនអនុញ្ញាតឲ្យក្មេងស្ទាវជួបជុំគ្នាពពាក់ពពូន ផឹកស៊ីនៅតាមទីសាធារណៈដែរ ដូចជានៅផ្លូវ៦០ម៉ែត្រ ឬនៅតំបន់លីយ៉ុងផាត់ជាដើម។ អ្នកដែលប្រព្រឹត្តិករណីនេះ ត្រូវតែឃាត់ខ្លួនដោយអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចយកមកអប់រំនិងផ្សព្វផ្សាយព័ត៌មានជាសាធារណៈ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងមិនបានហាមឃាត់ចំពោះការហូបចុកជាលក្ខណៈគ្រួសារនោះទេ។

លោកបន្តទៀតថា ការបណ្តែតបណ្តោយអោយមានការលួចបើកការ៉ាអូខេ ក្លឹបកម្សាន្ត ម៉ាស្យា ក្លឹបហាត់ប្រាណជាដើម នៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន ហើយស្រាប់តែទីតាំងទាំងនោះបានផ្ទុះឡើងនូវជំងឺកូវីដ-១៩ អភិបាលខណ្ឌត្រូវទទួលខុសត្រូវដោយខ្លួនឯងហើយ។ អាជ្ញាធរខណ្ឌមានលើកឡើងថា ជំងឺកូវីដ-១៩នៅតែបន្តកើតមាននៅក្នុងមូលដ្ឋានរាល់ថ្ងៃ ហើយភាគច្រើនកើតនៅតាមការដ្ឋានសំណង់ សិប្បកម្ម កម្មករនិងបុគ្គលិកក្រុមហ៊ុនឯកជន ដោយរាយប៉ាយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរខណ្ឌនឹងពង្រឹងការអនុវត្តវិធានការម៉ឺងម៉ាត់បំផុត ទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីនិងថ្នាក់ជាតិដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះបន្ដទៀត។

ចំពោះការចាក់វ៉ាក់សាំងការពារកូវីដ-១៩វិញ លោក ឃួង ស្រេង បានបញ្ជាក់ថា នៅភ្នំពេញប្រជាពលរដ្ឋមួយចំនួនតូច មិនទាន់មកទទួលការចាក់វ៉ាក់សាំងនូវឡើងទេ ដូច្នេះ អាជ្ញាធរខណ្ឌទាំងអស់ត្រូវចុះស្រង់ស្ថិតិនិងស្វែងរកមូលហេតុឲ្យបានច្បាស់លាស់ ថាតើ ហេតុអ្វីមកដល់ម៉ោងនេះហើយពួកគាត់ នៅមិនទាន់បានចាក់វ៉ាក់សាំង។ លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញនឹងបើកការចាក់វ៉ាក់សាំងនេះនៅតាមមណ្ឌលសុខភាពខណ្ឌទាំងអស់ ដោយផ្តើមអនុវត្តចាប់ពីថ្ងៃអាទិត្យទី២៧ មិថុនានេះ រហូតដល់ថ្ងៃទី០៨កក្កដា ២០២១។ ដូច្នេះទេសូមបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលមិនទាន់បានចាក់វ៉ាក់សាំង រួសរាន់មកទទួលចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ដើម្បីឲ្យក្រុមគ្រូពេទ្យយើង បានបន្តទៅចាក់ឲ្យប្រជាពលរដ្ឋនៅបណ្តាខេត្តផ្សេងៗទៀត៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ