ព័ត៌មានជាតិ
សមាជិកគ្រួសារស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន០៤គ្រួសារ ក្នុងស្រុកសំរោងទទួលថវិកាសម្តេចតេជោ
ថវិការបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ២០លានរៀល ត្រូវបានលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ យកមកប្រគល់ជូនក្រុមគ្រួសារ ដែលមានសមាជិកអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ០៤គ្រួសារ ក្នុងស្រុកសំរោង កាលរសៀលទី២៤ ខែមិថុនា ឆ្នាំ២០២១។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរលោកអភិបាលខេត្ត ក៏នាំយកនូវបណ្ដាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមរំលែកទុក្ខ ដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសារសាច់ញាតិនៃសព សម្ដែងការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់សមាជិកគ្រួសារនីមួយៗ ដោយសារ មេរោគកូវីដ-១៩ចង្រៃនេះ ដែលកំពុងរាតត្បាត ពាសពេញសកលលោកយើងនេះ និងសូមបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់ពួកគាត់ បានទៅកាន់ឋានសុគតិភពផងដែរ។

ឆ្លៀតក្នុងឱកាសនោះផងដែរលោក អ៊ូច ភា ក៏បានធ្វើការណែនាំដាស់តឿន ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តវិធានការការពារខ្លួន តាមការណែនាំរបស់ ក្រសួងសុខាភិបាល ព្រមទាំងអនុវត្តវិធាន ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួនត្រឹមត្រូវបន្តទៀត ដើម្បីចូលរួមទាំងអស់គ្នាក្នុងការទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យកើតមានឡើងបន្តទៀត។


សូមបញ្ជាក់ដែរថា ចំពោះថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យកមកផ្ដល់ជូនក្រុមគ្រួសារ ដែលមានសមាជិកអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងស្រុកសំរោង មានចំនួន ០៤គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានថវិកា ៥,០០០,០០០រៀល៕
អត្ថបទ៖ វីរៈ

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៥ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ