Connect with us

ព័ត៌មានជាតិ

មេខ្យល់​ជនជាតិ​ថៃ​៣​នាក់ និង​ពលករ​ខ្មែរ​២១​នាក់ លួច​ឆ្លងដែន​ខុសច្បាប់ ត្រូវ​ទាហាន​ថៃ និង​នគរបាល​ខ្មែរ ឃាត់ខ្លួន

បានផុស

នៅ

បន្ទាយមានជ័យ​ ៖ កម្លាំង​ទាហាន​ថៃ​បាន​ធ្វើ​ការ សហការ​ជាមួយ​កម្លាំង​នគរ​បាល​កម្ពុជា​ល្បាត​តាម​ព្រំដែន​ទី​១២ ក្នុង​នោះ​កម្លាំង​ទាហាន​ថៃ សហការ​ជាមួយ​កម្លាំង​នគរ​បាល​កម្ពុជា បានធ្វើការ​ឃាត់ខ្លួន​មេខ្យល់​ជនជាតិ​ថៃ​៣​នាក់ និង​ពលករ​ខ្មែរ​ចំនួន​២១​នាក់ បានជា​បន្តបន្ទាប់​នៅក្នុង​ទឹកដី​ភូមិ​កែវ ផេ​ច​ផ្ល​យ និង​ភូមិ​ណង​ផៃ កាលពី​វេលា​ម៉ោង​៥ នាទី​ទៀបភ្លឺ ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្ដីរាយការណ៍​ពី​កម្លាំង​ជួរមុខ​បាន​ប្រាប់​ថា ពលករ​ខ្មែរ​ដែល​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​ថៃ​នោះ មាន​ប្រុស​១២​នាក់​និង​ស្រី​៩​នាក់ ចេញពី​ប្រទេស​កម្ពុជា​ចូល​ទៅ​ទឹកដី​ថៃ ព្រមទាំង​មាន​មេខ្យល់​ជនជាតិ​ថៃ​១​នាក់ និង​អ្នកមើល​ផ្លូវ​ជនជាតិ​ថៃ​២​នាក់ ដែល​មេខ្យល់​ទាំង​៣​នាក់​នេះ ជា​អ្នក​រស់​នៅ​ក្នុងស្រុក​តា ព្រះ​យ៉ា​នាំទៅ​ប្រទេស​ថៃ​។ ដោយឡែក​ពលករ​ខ្មែរ​ទាំងអស់ ចង់ទៅ​ស៊ី​ឈ្នួល​នៅក្នុង​ប្រទេស​ថៃ​។

កម្លាំង​ទាហាន​ថៃ​បាន​ធ្វើ​ការ​សហការ​ជាមួយ​កម្លាំង​នគរ​បាល​កម្ពុជា​ ក្រោយពី​ការ​ចាប់​ឃុំខ្លួន​ពលករ​២១​នាក់ សមត្ថកិច្ច​បាន​នាំ​ខ្លួន​អ្នក​ទាំងអស់​ទៅ​សួរនាំ និង​ធ្វើ​កំណត់ហេតុ​ចាប់ខ្លួន អនុវត្តតាម​វិធានការ​របស់​ផ្នែក​សុខាភិបាល​។ ក្រោយពី​សាកសួរ និង​ធ្វើ​កំណត់ហេតុ​រួចរាល់ ពលករ​ទាំងអស់​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ​តាម​ច្រក​អូរ​បី​ជាន់ ក្នុងស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើ​ចត្តាទ្បីស័ក​ខេត្តបន្ទាយមានជ័យ​១៤​ថ្ងៃ​ ចំណែក​មេខ្យល់​៣​នាក់​ប្រគល់​ទៅ​ឲ្យ​កម្លាំង​ទាហាន​ថៃ​យក​ទៅ​ប្រទេស​វិញ​ធ្វើតាម​នីតិ​វិធី​ច្បាប់​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កំណើន​ឱកាស​ការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

រាជធានីភ្នំពេញ៖ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% បើប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សហជីព​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​ថា លិមគិមយ៉ា គ្មាន​តម្លៃ​នឹង​ឱ្យ​រដ្ឋាភិបាលសម្លាប់ទេ ព្រោះ​ជា​អ្នក​នយោបាយ​គ្មាន​សំឡេង

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ៥ ម៉ោង មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម