Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ជាច្រើន​គ្រាប់ ​នៅក្នុង​ដីចំការ​

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ​ ៖ សកម្មភាព​កម្លាំង​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​ឃុំ​អូរ​ស្វាយ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង ០៩​និង​៣០​នាទី ដោយមាន​ប្រជាពលរដ្ឋ​ឈ្មោះ គឹម ប្រុស ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ កសិករ រស់នៅ​ភូមិ​ទំនប់​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ប្រភេទ B៦០ ចំនួន ០៤​គ្រាប់ គ្រាប់​B៨០ ចំនួន ០៦​គ្រាប់ និង​ក្បាល​គីប​បំផ្ទុះ ចំនួន ០១​គ្រាប់ នៅ​ត្រង់​ចំណុច​ដីចម្ការ​របស់​គាត់ ខាងកើត​ភូមិ​ទំនប់​អភិវឌ្ឍន៍​ចម្ងាយ​៣០០​ម៉ែត្រ ហើយ​បាន​មក​រាយការណ៍​ជូន​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​ឃុំ​អូរ​ស្វាយ​ភ្លាមៗ​នោះ​ក្រោយពី​ទទួលបាន​ព័ត៌មាន​កម្លាំង​ប៉ុស្តិ៍​បាន​ចុះទៅពិនិត្យ​ដល់​កន្លែង​ទីតាំង​គ្រាប់ និង​សន្និដ្ឋាន​ថា​ ជា​គ្រាប់​សេសសល់​ពី​សម័យ​សង្គ្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន​បាន​រាយការណ៍​ជូន អង្គការ​ដោះមីន​កម្ពុជា មក​យក​ទៅ​កម្ទេច​ចោល​កន្លែង​ដែល​មាន​សុវត្ថិភាព​រួចរាល់​អស់​ហើយ​ដែល​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា សំណល់​គ្រឿង​ផ្ទុះ សល់ ពី សម័យ សង្គ្រាម​នៅ​មាន​ច្រើន​កប់​ក្នុង​ដី​។

សូម​បង​ប្អ​ញន​ប្រជាពលរដ្ឋ នៅ តាម តំបន់ ដាច់ស្រយាល ងាយ រង គ្រោះ ថា្នក់ ពិសេស ក្មេង​តូចៗ។

ហើយ​សមត្ថកិច្ច​បា​នប​ន្ត​ទៀត​ថា ការ ជីក គាស់ កាយ រុករាន ដី ព្រៃ ធ្វើ ចំការ ងាយ និង គ្រោះថ្នាក់ ដោយ សារ យុទ្ធ ភណ្ឌ មិន ទាន់ ផ្ទុះ ជា​ករណី​មកហើយ​។​

យើ​ង រួម គ្នា ទប់ ស្កាត់ ការ គ្រោះ ថ្នាក់ បណ្តាល មក ពី សំណល់ គ្រឿង ផ្ទុះ សល់​ពី សម័យ សង្គ្រាម ក្នុង សហគមន៍ យើង ទាំងអស់ គ្នា ។

​បើ​ពេល ឃើញ គ្រាប់ មិន ទាន់ ផ្ទុះ សូម កុំ ប៉ះពាល់ វា ហើយ រាយការណ៍ ជូន ភូមិ -​ឃុំ ប៉ុស្តិ៍ នគរបាល នៅក្នុង មូលដ្ឋាន របស់ អ្នក ឬក៏ ទំនាក់ ទំនង មក ការិយាល័យ គ្រប់ គ្រង អាវុធ គ្រឿង ផ្ទុះ នៃ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​៕

ដោយ​ ៖​ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម