ព័ត៌មានជាតិ
ផ្សារក្រុងសួងត្រូវផ្អាកមួយរយៈ ខណៈរកឃេីញអាជីវករមានវិជ្ជមានកូវីដ
ត្បូងឃ្មុំ ៖ ការរកឃើញវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់ ហើយអាជ្ញាធរសម្រេចបិទខ្ទប់តូបពាក់ព័ន្ធចំនួន ៦០តូប និងឈានទៅបិទផ្សារសួងទាំងមូលក៏ដោយ ប៉ុន្តែយើងនៅតែមិនទាន់អាចកាត់ផ្តាច់ខ្សែចម្លងបាននៅឡើយ ។ នេះបើតាម លោក ជា ណារ៉ុន អភិបាល ក្រុងសួង ឲ្យដឹងនាព្រឹកថ្ងៃទី២៦.០៦.២០២១នេះ។

ដូច្នេះមានតែបងប្អូន ដែលបានដឹងខ្លួនមានការពាក់ព័ន្ធ សូមកុំមានការភិតភ័យខ្មាស់អៀនលាក់បាំងគេចវេស ត្រូវរាយការណ៍ការពិត ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក ក្នុងការឈានទៅកាត់ផ្តាច់ការចម្លងបន្ត ដែលរុញច្រានឲ្យសភាពការធូរស្រាល នឹងអាចដំណើរការផ្សារសួងឡើងវិញបាន។
រីឯអ្នកដទៃទៀត សូមកុំមើលស្រាល ត្រូវអនុវត្តន៍ឲ្យបានម៉ើងម៉ាត់នូវវិធានការ «៣កុំ ៣ការពារ» ដែលរាជរដ្ឋាភិបាលកម្ពុជា ពិសេសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តែងតែអំពាវនាវ ទទូចហើយទទូចទៀតដល់ពលរដ្ឋនូវគ្រប់កម្មវិធីដែលមានវត្តមាន ខណៈជាទូទៅសង្កេតឃើញថា អាជីវករ ក៍ដូចជាប្រជាជន នៅតាមទីប្រជុំជន ពុំបានអនុវត្តន៍ការពាក់ម៉ាស លាងដៃ និងរក្សាគម្លាតបានត្រឹមត្រូវនោះឡើយ ជាហេតុធ្វើឲ្យការកើតមានជំងឺកូវីដ១៩ និងការចម្លងបន្ត មានការវិវត្តន៍ កាន់តែគួរឲ្យព្រួយបារម្ភ៕


អត្ថបទ និង រូបភាព លោក ហុង ម៉េងហៀ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី