Connect with us

ព័ត៌មានជាតិ

ខេត្តកណ្ដាល​ មាន​អ្នក​ឆ្លង​កូ​វីដ ១៩​ កើនឡើង​ដល់​ជិត​៧​ពាន់​នាក់ ​និង​ស្លាប់​ជិត​៣០​នាក់

បានផុស

នៅ

​​រហូតមកដល់​ពេលនេះ​ខេត្តកណ្តាល​ មាន​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ប្រមាណ​ជិត​៥​ម៉ឺ​ននាក់​ ក្នុង​នោះ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩​ប្រមាណ​ជិត​៧​ពាន់​នាក់​ និង​ស្លាប់​ជិត​៣០​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល ​បានឱ្យដឹងថា ​ក្នុងចំណោម​អ្នកពាក់ព័ន្ធ​ជិត​៥​ម៉ឺន​នាក់​នោះ ​អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​មណ្ឌល ចំនួន ៨៩៩​នាក់​និង​ធ្វើ​នៅតាម​ផ្ទះ​មាន​ចំនួន ៥,៨៥៤​នាក់​។​ អ្នក​ត្រូវ​បញ្ចប់​ច​ត្តា​ឡី​ស័ក ​នៅ​មណ្ឌល​មាន​ចំនួន ៧,២៨២​នាក់ និង​បញ្ចប់​នៅ​តាម​ផ្ទះ​មាន​ចំនួន ៣៥,២៦៦​នាក់​។

​របាយការណ៍​ដដែល​បាន​បន្ត​ថា ​រីឯ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ​សរុប​មាន​ចំនួន ៦,៧៩០​នាក់ ជាសះស្បើយ​សរុប​មាន​ចំនួន ៥,៤៧៤​នាក់​ និង​ករណី​ស្លាប់​សរុប​មាន​ចំនួន ២៦​នាក់​។ តាម​ការកត់សម្គាល់​អ្ន​ក​ឆ្លង​ជំងឺ​កូ​វីដ១៩​ នៅ​ខេត្តកណ្តាល ​ត្រូវ​បាន​គេ​មើលឃើញថា ​ភាគច្រើន​ឆ្លង​ទៅលើ​បងប្អូន​កម្មករ​កម្មការិនី​រោងចក្រ​ ពិសេស​នៅ​ស្រុក​អង្គស្នួល​ ដែល​មាន​រោងចក្រ​សហគ្រាស​ច្រើនជាងគេ​។

​​តាមរយៈ​របាយការណ៍​ខាងលើនេះ ​ខេត្តកណ្តាល​នៅតែ​ជា​ខេត្ត​មួយ​ ដែលមាន​អត្រា​ឆ្លង​ខ្ពស់​មួយ​បន្ទាប់ពី​រាជធានី​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​។ បច្ចុប្បន្ននេះ​ខេត្តកណ្តាល​ បាន​កំពុងបើក​យុទ្ធនា​ការចាក់​វ៉ា់ក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩​ ទៅលើ​ប្រជាពលរដ្ឋ​និង​កម្មករ​កម្មការិនី​រោងចក្រ​ចំនួន​៦០​ម៉ឺន​នាក់ ។​

លោក វេជ្ជបណ្ឌិត គួ​យ​ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​ បាន​មានប្រសាសន៍ថា យុទ្ធនា​ការចាក់​វ៉ា​ក់​សាំង​នេះ ​គឺ​ចាក់​ជូន​ពលរដ្ឋ​នៅ​ក្រុង​តាខ្មៅ​និង​ពលរដ្ឋ​ក្នុង​តំបន់ អាទិភាព​ឬ​ទីប្រជុំជន​និង​កម្មករ កម្មការិនី នៅតាម​បណ្តា​ស្រុក​នានា​ក្នុង​ខេត្ត សរុប​គោលដៅ​ប្រមាណ ៦០ ម៉ឺន​នាក់​លើ​ផែនការ​៧៦​ម៉ឺន​នាក់​។ ​លោក វេជ្ជបណ្ឌិត បាន​បន្តថា ការចាក់​វ៉ាក់សាំង​នេះ​នឹង​ចាក់​សម្រាប់​ដូ​ស​ទី​១ ​ចាប់ពី​ថ្ងៃទី ១០ ដល់​ថ្ងៃទី​២៤ ខែមិថុនា​ ឆ្នាំ​២០២១ និង​សម្រាប់ ដូ​ស​ទី២ ចាប់ពី​ថ្ងៃទី២៥​មិថុនា ​ដល់​ថ្ងៃទី​៨​ ខែកក្កដា​ឆ្នាំ​២០២១៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​លោក​យាយ​វ័យ​៨០​ឆ្នាំ ​រស់​នៅ​ម្នាក់​ឯងដល់​ពេល​ស្លាប់​រក​ឃើញ​វិជ្ជមានកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម