ចិន​មានបំណង​បោះទុន​វិនិយោគ​ បង្កើត​រោងចក្រ​ចម្រាញ់​ប្រេងកាត​នៅ​កម្ពុជា – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ចិន​មានបំណង​បោះទុន​វិនិយោគ​ បង្កើត​រោងចក្រ​ចម្រាញ់​ប្រេងកាត​នៅ​កម្ពុជា

Published

on

​ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន Hainan Starlight Chemical របស់​ចិន​បាន​បង្ហាញ​ចំណាប់​អារម្មណ​ចង់​បោះទុន​វិនិយោគ​ដើម្បី​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេងកាត នៅ​ប្រទេស​កម្ពុជា។

លោក​ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​ថា ការបង្ហាញ​បំណង​វិនិយោគ​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេងកាត​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ រវាង​លោក​ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ជាមួយ តំណាង​ក្រុមហ៊ុន​Hainan Starlight Chemical កាលពី​ថ្ងៃទី​២១​ ខែតុលា​នៅ​ក្រសួង​រ៉ែ​។

លោក ជៀប សួរ មានប្រសាសន៍​បន្ត​ថា ​ជា​ការ​ឆ្លើយតប ក្រសួង​រ៉ែ​និង​ថាមពល សូម​ស្វាគមន៍​សម្រាប់​ការស្វែងរក​ឱកាស​នៃ​វិនិយោគ​និង​ការអភិវឌ្ឍ​វិស័យ​ប្រេងកាត​នេះ ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។

លោក​បាន​បន្ថែម​ថា ​ប៉ុន្តែ​ក្រសួង​ស្នើ​ឲ្យ​ក្រុមហ៊ុន​ដាក់ពាក្យ​ស្នើសុំ​វិនិយោគ​និង​ត្រូវ​គោរព​តាមច្បាប់​និង​បទប្បញ្ញត្តិ​របស់​កម្ពុជា ​ដើម្បី​ស្នើសុំ​ការសិក្សា​ស្រាវជ្រាវ​និង​លទ្ធភាព​នៃ​ការ​វិនិយោគ។

លោក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន ប្លុក​រុករក​ប្រេង ដែល​នៅ​ទំនេរ មាននៅ​ដែនសមុទ្រ​ចំនួន​៤ ប្លុក និង​នៅ​ដែន​គោក​ប្លុក​នៅសល់​ចំនួន​១៨​សម្រាប់​សិក្សា​ស្រាវជ្រាវ​៕
ដោយ ៖ សំអឿន

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ3 hours ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ3 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ4 hours ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ4 hours ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានពេញនិយម