ព័ត៌មានជាតិ
ឃាត់ខ្លួនម្ចាស់ផ្ទះ និងអ្នកជក់ថ្នាំញៀនចំនួន៧នាក់នៅក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖ ម្ចាស់ផ្ទះម្នាក់បានផ្តល់ទីតាំងឲ្យ មនុស្ស ប្រុស ស្រី ៧នាក់ ជក់ថ្នាំញៀនយ៉ាងសកម្ម ត្រូវនគរបាលក្រុងសិរីសោភ័ណចុះបង្រ្កាបបាននៅវេលាម៉ោង៤ រសៀលថ្ងៃទី ២៥ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ កាន់ សៀង អធិការរង ទទួលផែ្នកប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណដឹកនាំដោយលោក សោ វុទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យបានចុះដល់ផ្ទះមួយកន្លែងស្ថិតនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងឃាត់ខ្លួនម្ចាស់ផ្ទះនិងអ្នកជក់ថ្នាំញៀនបានចំនួន៧នាក់
ក្នុងនោះមាន ស្រីចំនួន២នាក់ មាន១ឈ្មោះហ៊ុន លីហុងហៅជ្រូក ភេទប្រុសអាយុ២៦ឆ្នាំ និង២ ឈ្មោះស៊ូ សៃហឿនភេទស្រីអាយុ ២១ឆ្នាំ (ម្ចាស់ផ្ទះ) នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ៣ឈ្មោះជា ណាក់ហៅធា ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិនិមិត្ត ឃុំកូប ស្រុកអូរជ្រៅ ៤ឈ្មោះហេង ទីឆាយ ភេទប្រុសអាយុ៣២ឆ្នាំ នៅភូមិ២ សង្កាត់កំពង់ស្វាយ៥ឈ្មោះ តាំ រក្សាភេទស្រីអាយុ២១ឆ្នាំ នៅភូមិ២ សង្កាត់កំពង់ស្វាយក្នុងនោះឆែកឆេរលំនៅដ្ឋាន រកឃើញប្រដាប់ជក់មួយចំនួនធំ ៣នាក់ជាអ្នកជក់។

លោកវរសេនីយ៍ទោ កាន់ សៀង បានបញ្ជាក់ឲ្យដឹងទៀតថាក្រោយពីឃាត់ខ្លួនមុខសញ្ញាទាំង៥នាក់ រួច សមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវបន្តទៅឃាត់ខ្លួនអ្នកជក់២នាក់បន្ថែមទៀត១ឈ្មោះសេត ផានិតនហៅចិន ភេទប្រុសអាយុ២២ឆ្នាំ ២ឈ្មោះ លាន វិ សៃ ភេទប្រុសអាយុ៣១ឆ្នាំ នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ទោ ស្រី សារ៉ុម នាយការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថាម្ចាស់ផ្ទះផ្តល់ទីតាំងឲ្យអ្នកជក់ទាំង៧នាក់ ស្រី២នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញ បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹក ថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ ២០២១ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ហើយដែរ៕
វ៉ាន់ ណាង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត