Connect with us

ព័ត៌មានជាតិ

ធនាគារ អ អេ​ច ប៊ី (​ខេ​ម​បូ​ឌា​)​ប្រគល់​រង្វាន់​ដល់​អតិ​ថ​ជន ក្នុង​យុទ្ធ​ធានា​ការដាក់​ប្រាក់​បញ្ញើ ពី PREMIER BANKING

បានផុស

នៅ

​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១ ធនាគារ អ អេ​ច ប៊ី (​ខេ​ម​បូ​ឌា​) ម​.​ក បាន​ប្រារព្ធ​ពិធី​ប្រគល់​រង្វាន់ ជូន​ដល់​អតិថិជន​របស់ខ្លួន​ដែល​ឈ្នះ​រង្វាន់​ធំ​នាឡិកាដៃ​ប្រណិត ពី​យុទ្ធនា​ការប្រាក់​បញ្ញើ​ធនាគារ Premier ដែល​ត្រូវបាន​ធ្វើឡើង​អស់​រយៈពេល ៦​ខែ​មកហើយ​។ យុទ្ធនាការ​នេះ​ត្រូវបាន​បិទ​បញ្ចប់​នៅ​ចុងខែ​មិថុនា ឆ្នាំ​២០២១​។ ពិធី​ប្រគល់​រង្វាន់​នេះដែរ​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ អ អេ​ច ប៊ី (​ខេ​ម​បូ​ឌា​) ម​.​ក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដើម្បី​គោរព​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការ​ជួបជុំ​និង​ប្រមូលផ្តុំ ការ​ប្រារព្ធ​ពិធី​នេះ ​ត្រូវ​បាន​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​អតិថិជន​ ដែល​បាន​ឈ្នះ​រង្វាន់​នាឡិកាដៃ​ប្រណិត​ចំនួន​បួន​នាក់ (៤) ជាមួយនិង​ភ្ញៀវកិត្តិយស​មួយចំនួន​ ដែល​ត្រូវបាន​គោរព​អញ្ជើញ​តែប៉ុណ្ណោះ​។ សម្រាប់​អតិថិជន​ដែល​ឈ្នះ​រង្វាន់​លើកទឹកចិត្ត​ជា iPad ចំនួន​២០​នាក់​ផ្សេងទៀត ធនាគារ​បានធ្វើការ​ទំនាក់ទំនង​ដាច់ដោយឡែក​សម្រាប់​ការបើក​រង្វាន់​។

​លោក​អគ្គនាយក លោក Wong Kee Poh នៃ​ធនាគារ អ អេ​ច ប៊ី (​ខេ​ម​បូ​ឌា​) ម​.​ក បាន​មានប្រសាសន៍ថា “​នេះ​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​ធនាគារ​ដើម្បី​ធ្វើការ​អបអរសាទរ​ដ​ល់​អតិថិជន​ដែល​បានឈ្នះ​រង្វាន់​ធំ ពី​ធនាគារ Premier ហើយ​ទោះបីជា​ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្តទៅ​មាន​លក្ខណៈ​តូចតាច​ក៏ដោយ តែ​វា​មាន​អត្ថន័យ​ធំធេង និង​ជាការ​ចងចាំ​ដ៏​ល្អ​។ ធនាគារ​តែងតែ​បង្កើត​យុទ្ធនាការ​ផ្សេងៗ ដែល​ត្រូវបាន​រៀបចំឡើង​ក្នុង​រយៈពេល​កំណត់​ច្បាស់លាស់​ណាមួយ ដើម្បី​លើកកម្ពស់​ពី​គុណ​តម្លៃ​របស់​ធនាគារ​ស​ម្រា​ប់​អតិថិជន ហើយក៏​ដូចជា​ការកសាង​សមិទ្ធិផល​ល្អ នៅក្នុង​គោលដៅ​របស់​ធនាគារ​ផងដែរ​។​”

​សេវា​ធនាគារ Premier ត្រូវបាន​ធ្វើការ​រចនា​ឡើង​យ៉ាង​ពិសេស​សម្រាប់​អតិថិជន​ដែលមាន​សក្តានុពល ដោយ​ផ្តល់ជូន​នូវ​លក្ខណៈ​បុព្វសិទ្ធិ​ពិសេសៗ រួម​ជាមួយនិង​ឧត្តមភាព និង​កិត្យានុភាព​ក្នុងការ​បម្រើ​នូវ​តម្រូវការ​សេវាកម្ម​ហិរញ្ញវត្ថុ​។ ធនាគារ អ អេ​ច ប៊ី (​ខេ​ម​បូ​ឌា​) ម​.​ក គឺជា​ធនាគារ​ដំបូង​គេ នៅក្នុង​ប្រទេស​កម្ពុជា ដែល​បម្រើ​ជូន​សេវាកម្ម​ប្រអប់​សុវត្ថិភាព​ដល់​អតិថិជន​ក្នុងការ​រក្សាទុក​នូវឯ​ក​សារសំខាន់ និង​វត្ថុ​មានតម្លៃ​ដោយមាន​សុវត្ថិភាព ដែល​នេះ​ក៏​ជា​គុណ​តម្លៃ​មួយ​របស់​ធនាគារ​ផងដែរ​។

​អតិថិជន​របស់​ធនា​គារ Premier អាច​រីករាយ​ជាមួយនឹង ការផ្តល់ជូន​ដ៏​ល្អឥតខ្ចោះ​ពី​សេវាកម្ម និង​ផលិតផល នៃ​ការលើកលែង​ថ្លៃ​សេវា​សម្រាប់​ការផ្ទេរ​ប្រាក់​ចូល​ពី​ក្រៅប្រទេស​, សម្រាប់​គណនី​ចរន្ត Premier ដែល​ទទួលបាន​មកវិញ​នូវ​អត្រា​ការប្រាក់​រហូតដល់ ២,៨៨% និង​ផ្តល់ជូន​នូវ​លក្ខណៈ​បុព្វសិទ្ធិ​ពិសេសៗ​ដូចជា​៖ ទទួលបាន​សិទ្ធិ​បន្ថែម​ដើម្បី​ចូលទៅ​កាន់​មជ្ឈមណ្ឌល Premier Banking និង Plaza Premier Lounges លំដាប់​ខ្ពស់​គ្មាន​ដែន​កំណត់​, ទទួល​ការផ្តល់ជូន​សេវាកម្ម​ធនាគារ​ពី​ប្រធាន​គ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​ដោយផ្ទាល់​, និង​ទទួលបាន​កន្លែង​ចត​ឡាន​ដែល​ត្រូវបាន​រក្សាទុក សម្រាប់​អតិថិជន​បុព្វសិទ្ធិ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម