ព័ត៌មានជាតិ
លោក ចម ប្រសិទ្ធ ជំរុញក្រសួងនិងស្ថាប័នពាក់ព័ន្ធអនុវត្ត GO-SPIN សម្រាប់កម្ពុជាឱ្យបាននៅចុងឆ្នាំ ២០២១
លោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្ រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) បានថ្លែងជំរុញឲ្យក្រសួង ស្ថាប័ន សាកលវិទ្យាល័យ វិស័យឯកជន និងអ្នកពាក់ព័ន្ធដទៃទៀតរួមគ្នាអនុវត្ត GO-SPIN សម្រាប់ ប្រទេសកម្ពុជាឱ្យបានចុងឆ្នាំ២០២១ដែលមានសារៈសំខាន់សម្រាប់បរិបទប្រទេសកម្ពុជាគឺជាអាទិភាពរបស់យើងដែល ជាឧបករណ៍សម្រាប់វាស់កម្រិតនៃភាពជឿនលឿនផ្នែក (វ.ប.ន. ) របស់ជាតិនាពេលបច្ចុប្បន្ន និងកំណត់វឌ្ឍនភាពនិងបញ្ហាប្រឈមនានានៃវិស័យនេះនៅកម្ពុជា។
លោកចម ប្រសិទ្ធ ថ្លែងនូវការជំរុញបែបនេះខណៈពេលបើកប្រជុំ ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូបានរៀបចំ «ការចាប់ផ្តើមអនុវត្តគម្រោងហ្គូស្ពីន (GO-SPIN)» តាមប្រព័ន្ធវីដេអូ ជាមួយលោកស្រី Peggy Oti-Boateng ជាតំណាងយូណេស្កូនៃទីស្នាក់ការកណ្តាលទីក្រុងប៉ារីស និងលោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ។ ពិធីនេះដោយមានការចូលរួមពីបណ្តាក្រសួង-ស្ថាប័ន ស្ថានទូត ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.)ផងដែរ។
នៅក្នុងពិធីចាប់ផ្តើមគម្រោងនេះ ក្រុមការងារបច្ចេកទេសនៃ ក្រសួង(ឧ.វ.ប.ន.)បានចែករំលែកអំពីប្រព័ន្ធអេកូឡូស៊ី វ.ប.ន. នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ អ្នកជំនាញការអន្តរជាតិមកពីអង្គការយូណេស្កូបានណែនាំអំពីធាតុផ្សំនៃវិធីសាស្រ្ត GO-SPIN ដើម្បីរៀបចំការស្រាវជ្រាវនិងនវានុវត្តន៍ លើទិដ្ឋភាពសំខាន់ៗនៃវិស័យ វ.ប.ន. របស់គម្រោងសម្រាប់អនុវត្តនៅក្នុងប្រទេសកម្ពុជា។
លោក Sardar Umar Alam បានវាយតម្លៃខ្ពស់ដល់ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យ វ.ប.ន. និងបានសម្គាល់ថា “ការវិនិយោគលើវិស័យនេះ ពិសេសការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់វិទ្យាសាស្ត្រគឺជាអាទិភាព និងជាតម្រូវការបន្ទាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងដើម្បីពង្រឹងការប្រកួតប្រជែងសេដ្ឋកិច្ច និងភាពធន់ទៅនឹងបរិស្ថាន”។ លោកក៏បានគូសបញ្ជាក់ដែរថា ការចាប់ផ្តើមគម្រោង GO-SPIN នៅក្នុងប្រទេសកម្ពុជានឹងជួយជំរុញការលើកកម្ពស់ វ.ប.ន. សម្រាប់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។
លោកស្រី Peggy Oti-Boateng បានថ្លែងថា “វិធីសាស្រ្តថ្មីក្នុងការអភិវឌ្ឍ GO-SPIN សម្រាប់បរិបទប្រទេស កម្ពុជានឹងមិនត្រឹមតែប្រមូលព័ត៌មាននិងធ្វើការវិភាគស៊ីជម្រៅលើវិស័យ វ.ប.ន. បច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់នូវអនុសាសន៍និងការណែនាំជាយុទ្ធសាស្ត្រដល់រដ្ឋាភិបាលកម្ពុជាឆ្ពោះទៅរកការកសាងប្រព័ន្ធអេកូឡូស៊ី វ.ប.ន.ប្រកបដោយចីរភាពផងដែរ។
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានផ្តល់អាទិភាពខ្ពស់ចំពោះការអនុវត្តគម្រោង GO-SPIN នេះ និង បានសង្កត់ធ្ងន់ថា “ការអភិវឌ្ឍ GO-SPIN សម្រាប់បរិបទប្រទេសកម្ពុជាគឺជាអាទិភាពរបស់យើងដែល ជាឧបករណ៍សម្រាប់វាស់កម្រិតនៃភាពជឿនលឿនផ្នែក (វ.ប.ន. )របស់ជាតិនាពេលបច្ចុប្បន្ន និងកំណត់វឌ្ឍនភាពនិងបញ្ហាប្រឈមនានានៃវិស័យនេះនៅកម្ពុជា។ លោកកិត្តិសេដ្ឋាបណ្ឌិត បានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ សាកលវិទ្យាល័យ វិស័យឯកជន និងអ្នកពាក់ព័ន្ធដទៃទៀតចូលរួមក្នុងបេសកកម្មដ៏សំខាន់នេះ។
ក្រសួង( ឧ.វ.ប.ន. )និងអង្គការយូណេស្កូនឹងរួមគ្នារៀបចំវគ្គបណ្តុះបណ្តាលកសាងសមត្ថភាព និងសិក្ខាសាលាប្រឹក្សាយោបល់នានា ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងវិស័យ វ.ប.នដើម្បីសម្រេចការអភិវឌ្ឍ GO-SPIN សម្រាប់ ប្រទេសកម្ពុជាឱ្យបាននៅចុងឆ្នាំ ២០២១នេះ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ