ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌមានជ័យ បន្តផ្សព្វផ្សាយ និងទប់ស្កាត់ករណីឆ្លងកូវីដ-១៩ នៅក្នុងមូលដ្ឋាន
អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងលោក ទូច សុទ្ធមុត តំណាងក្រសួងការងារ រួមទាំងមន្រ្តីពាក់ពន្ធ័ បានបន្តចុះផ្សព្វផ្សាយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីបញ្ជ្រៀបព័ត៌មាននេះ អោយកាន់តែច្បាស់នៅក្នុងមូលដ្ឋាន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ។

ក្រោយពីបានផ្សព្វផ្សាយ និងទប់ស្កាត់ករណីឆ្លងកូវីដ-១៩ ក្រុមការងារបានពិនិត្យរកឃើញថា មានកម្មករនិយោជិករបស់ក្រុមហ៊ុន FACTORY សរុបចំនួន ៤៦៤ នាក់ ក្នុងនោះដែររកឃើញវិជ្ជមានមេរោគកូវីដ-១៩ ចំនួន១១នាក់ លើ៤៦៤ នាក់ (ករណីថ្មី រកឃើញ កាលពីថ្ងៃទី ២៤ មិថុនា ២០២១ អ្នកវិជ្ជមាន ត្រូវបានយកទៅសម្រាកព្យាបាល ) ។
នាឱកាសនោះលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានណែនាំទៅដល់តំណាងក្រុមហ៊ុន និងស្នើបុគ្គលិក កម្មករទាំងអស់ដែលពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមានមេរោគកូវីដ-១៩ ទៅយកសំណាកឲ្យបានគ្រប់ៗគ្នា និងអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល អោយបានខ្ជាប់ខ្ជួនជាប់ជានិច្ច ៕
អត្ថបទ ៖ រ៉ាវុទ្ធ





-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង