ព័ត៌មានជាតិ
ការបញ្ជាទិញវ៉ាក់សាំង នឹងបញ្ចប់នៅខែសីហា ខណៈការចាក់ នឹងអាចរួចរាល់នៅខែ១០ ឬ១១ ខាងមុខ
លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈអញ្ជើញទទួលវ៉ាក់សាំង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះថា កម្ពុជាគ្រោងទិញវ៉ាក់សាំងចំនួន២០លានដូសរហូតដល់ដាច់ឆ្នាំ២០២១នេះ តែតាមផែនការថ្មី នឹងទិញចប់នៅខែសីហាខាងមុខ។
ឆ្លើយតប សំណួរអ្នកសារព័ត៌មានថា តើការកំណត់ពេលវេលា នៃការចាក់វ៉ាក់ សាំង យើងត្រូវការដល់ពេលណា ? លោក វង្សី វិស្សុត បានអះអាងថា ” បើវ៉ាក់សាំងមកដល់ទាន់ពេលវេលា ខ្ញុំគិតថា អំឡុងខែ១០ ឬ១១ ចប់អស់ហើយ ប៉ុន្តែយើងមានតម្រូវការផ្សេងទៀត”។
បើតាមលោក វង្សី វិស្សុត លោកថា នេះជាព័ត៌មានល្អ ដែលកម្ពុជាត្រូវការវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋឲ្យបានឆាប់ និងបានលឿន ហើយស្របទៅតាមផែនការមេដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីផ្ដល់ឱកាសឲ្យរាជរដ្ឋាភិបាល បើកសេដ្ឋកិច្ចឡើងវិញ ប្រជាជាជនមានការងារធ្វើជាប្រក្រតីឡើងវិញ ហើយនេះ គឺជាកត្តាសំខាន់ និងចាំបាច់បំផុត។
លោក វង្សី វិស្សុត អះអាងថា ពេលនេះយើងមានសមត្ថភាពចាក់ខ្ពស់ហើយ មានវ៉ាក់សាំងមកដល់ច្រើនហើយ គឺត្រូវតែខំចាក់ឲ្យបានលឿន ឲ្យបានឆាប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ពីព្រោះវ៉ាក់សាំងនេះ គឺជាកត្តាមួយសំខាន់ណាស់សម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩ ហើយប្រទេសណាក៏ខិតខំដែរ ប្រទេសណាដែលចាក់បានច្រើន ការឆ្លង ការស្លាប់បានថយចុះយ៉ាងលឿន។
លោក វង្សី វិស្សុត បញ្ជាក់ដែរថា មកដល់ពេលនេះ ការចាក់វ៉ាកសាំងបានពង្រីកទៅដល់ខេត្តចំនួន៥ហើយ នឹងបន្តពង្រីកបន្ថែមទៀត នៅពេលវ៉ាក់សាំងមកដល់កាន់តែច្រើន។ លោកថា នៅពេលវ៉ាក់សាំងមកកាន់តែច្រើន យើងត្រូវបង្កើនការចាក់ មិនអាចធ្វើតាមផែនការចាស់ទេ៕
អត្ថបទ ៖ កោះកែវ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន