ព័ត៌មានជាតិ
កម្ពុជានាំចេញផលិតផលមិនមែនកាត់ដេរកើនឡើង៥២ភាគរយក្នុងរយៈពេល ៥ ខែដំបូងឆ្នាំនេះ
ភ្នំពេញ ៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថាស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជានៅរយៈពេល៥ខែដំបូងឆ្នាំ២០២១ នៅតែមានសមត្ថភាពនិងអាចជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចទៀតផង។ ជាក់ស្តែងការនាំចេញផលិតផលមិនមែនសម្លៀកបំពាក់កើនឡើង៥២ភាគរយ។
លោករដ្ឋលេខាធិការ វង្សី វិសុទ្ធ បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន១លានដូស ដែលបានបញ្ជាទិញពីប្រទេសចិន។
លោក វង្សី វិស្សុត បានមានប្រសាសន៍ថា «ការនាំចេញទំនិញនៅរយៈពេល៥ខែនេះ បានឆ្លុះបញ្ចាំងថា កម្ពុជានៅរឹងមាំត្រង់ថាទំនិញដែលយើងនាំចេញទៅក្រៅ ដកមាសចេញនៅតែកើន១៧ ភាគរយដែលមានទឹកប្រាក់ប្រមាណ ៣ ទៅ ៤ ពាន់លានដុល្លារ។ ដូច្នេះ៥ខែដើមឆ្នាំនេះការនាំចេញផលិតផលសម្លៀកបំពាក់ ប្រហាក់ប្រហែលនឹងការនាំចេញ៥ ខែកាលពីឆ្នាំមុន ។ ផ្ទុយទៅវិញទំនិញមិនមែនសម្លៀកបំពាក់ដូចជាគ្រឿងបង្គំអេឡិចត្រូនិក កង់ ទំនិញកសិកម្ម ក្តារបន្ទះបន្ទះ សូឡាជាដើម ត្រូវបាននាំចេញមានការកើនឡើង៥២ភាគរយដែលបានឆ្លុះបញ្ចាំងអំពីការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងបរិបទកូវីដ១៩ ខណៈវិស័យពីរដែលជួបបញ្ហា ក្នុងវិបត្តិនេះគឺវិស័យទេសចរណ៍និងវិស័យលក់រាយ»។
លោករដ្ឋលេខាធិការបានបន្តថា ៥ខែនេះបង្ហាញថា យើងនៅតែទប់ទល់បានប៉ុន្តែឲ្យដូចអ្វីដែលយើងគ្រោងទុកពីដើមឆ្នាំមកកំណើនសេដ្ឋកិច្ច ៤ ភាគរយមានការ ប៉ះពាល់ហើយការប៉ះពាល់នេះត្រូវរង់ចាំពិនិត្យមើលក្នុងរង្វង់ខែ កញ្ញានិងតុលា យើងនៅតែមានសង្ឃឹមអត្រាកំណើន៤ភាគរយនឹងសម្រេចបានអាស្រ័យលើការ ផ្ទុះឡើងនៃជំងឺកូវីដ១៩ បន្តទៀត ឬ យ៉ាងណា? បើបន្តផ្ទុះដូចសព្វថ្ងៃគឺពិបាក។
នៅក្នុងនោះដែរ លោក វង្សី វិស្សុត បានបញ្ជាក់ផងដែរថា ចិននៅតែជាប្រភពសំខាន់ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា។ ទី១.តាមរយៈពាណិជ្ជកម្មដោយ ការនាំចេញទៅចិនកើនខ្លាំងគឺវិស័យកសិកម្មហើយឥឡូវនេះមានវិស័យកម្មន្តសាលមួយចំនួនចាប់ផ្តើមនាំចេញទៅចិនផងដែរ។ ទី២.ចិនជាប្រភពវិនិយោគដែល សព្វថ្ងៃយើងឃើញវិនិយោគិនជាហូរហែនៅតែមានមកកម្ពុជាដែលមួយចំណែកធំមកពីចិនហើយប្រភពលុយគឺមកពីចិនខ្លួនឯងនិងមួយទៀតគឺបរទេសដែលវិនិយោគនៅចិនហើយចង់បង្វែរការវិនិយោគមកកម្ពុជាក៏មាន។ ដូចនេះប្រសិនបើកម្ពុជាគ្រងជំងឺកូវីដ១៩បានល្អ នឹងផ្តល់ឱកាសធំសម្រាប់ទាក់ទាញវិនិយោគដោយសារប្រទេសដែលជាគូប្រជែងរបស់កម្ពុជាកំពុងជួបបញ្ហាដូចជាមីយ៉ាន់ម៉ា បង់ក្លាដេស ដូច្នេះបើកម្ពុជាគ្រប់គ្រងបានល្អជាងគេនោះអ្នកបញ្ជាទិញ អ្នកវិនិយោគ អ្នករកស៊ី នឹងសម្រុកមកកម្ពុជាច្រើន។ ក្រៅការវិនិយោគ និង ពាណិជ្ជកម្មជាមួយប្រទេសចិន វិស័យទេសចរណ៍កម្ពុជាក៏ត្រូវការទីផ្សារចិនផងដែរ ចិនជាទីផ្សារធំ សម្រាប់កម្ពុជាប៉ុន្តែដោយសារជំងឺកូវីដ១៩ គឺត្រូវការពេលវេលាយូរបន្តិចដើម្បីរៀបចំកិច្ចព្រមព្រៀងជាមួយគ្នាលើការធ្វើដំណើរដឹកជញ្ជូនឆ្លងប្រទេសក្នុងបរិបទនៃ ការរស់នៅតាមបែបគន្លងថ្មី។
លោក វង្សី វិសុទ្ធ បានបន្ថែមថា ប្រទេសចិនមិនត្រឹមតែជាប្រទេសជួយរុញសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងជាប្រទេសដែលផ្តល់ជំនួយដល់កម្ពុជា ច្រើនជាងគេរួមទាំងការផ្តល់ជំនួយនិងផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាទទួលបានការវិនិយោគពីប្រទេសចិនជាប់ចំណាត់ថ្នាក់ទី២។ការវិនិយោគចិនមានប្រមាណ ២០% នៃការវិនិយោគទាំងអស់ដែល មានទឹកប្រាក់វិនិយោគប្រមាណ ១,៦០០ លានដុល្លារអាមេរិក៕
ដោយ ៖ បាន វិបុល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់