ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី ២៦ មិថុនា រដ្ឋបាលខេត្តរតនគិរីប្រកាសរកឃើញអ្នកវិជ្ជមានកូវីដបន្តកើនដល់ ៣៦៤ នាក់ និង ករណីស្លាប់ ២ នាក់
យោងតាមរដ្ឋបាលខេត្តរតនគិរីចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានខិតខំបន្តស្រាវជ្រាវ និង រកឃើញករណីវិជ្ជមានកូវីដ ចំនួន ៥១ នាក់ និង ស្លាប់កើនដល់ ២ នាក់។
អ្នកវិជ្ជមានខាងលើធ្លាប់ប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានដែលរកឃើញកន្លងមក ដោយតម្រូវឲ្យបុគ្គលទាំងនោះធ្វើតេស្តសំណាក និង មួយចំនួនទៀតមានអាការមិនស្រួលខ្លួន បានស្ម័គ្រចិត្តធ្វើតេស្តសំណាក (Rapid Test) ជាលទ្ធផលក្នុងចំណោមសំណាក ១,១៣៥ នាក់ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥១ នាក់។
គិតត្រឹមថ្ងៃទី ២៦ ខែមិថុនា នៅក្នុងខេត្តរតនគិរីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប ៣៦៤ នាក់ ព្យាបាលជាសះស្បើយ ២២ នាក់ និង ស្លាប់ ២ នាក់។
រដ្ឋបាលខេត្តរតនគិរី សូមបន្តអំពាវនាវដល់សាធារណជនទាំងអស់ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬ ដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ ហើយត្រូវតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យ សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ឬទំនាក់ទំនងលេខ ០៩៧ ៥៩៥ ៧៧៨៨/០៩២ ១២១ ៣៨៣/០៩៧ ៧៧៥ ១២១២៕
អត្ថបទ ៖ វុទ្ធឦសាន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
កីឡា២ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា