ព័ត៌មានជាតិ
រមណីយដ្ឋាន “ទឹកធ្លាក់ស្រែអំពិល” ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តក្នុង១ថ្ងៃ រាប់រយនាក់
កំពង់ឆ្នាំង៖ តាមការអះអាងរបស់ប្រធានសហគមន៍ទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ស្រែអំពិល បាននិយាយថា ក្នុង២សប្តាហ៍មុននេះ ក្នុង១ថ្ងៃៗមានភ្ញៀវទេសចរណ៍មកលេងកម្សាន្តរាប់រយនាក់យ៉ាងសប្បាយរីករាយ។ រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិលមានទីតាំងស្ថិតនៅក្នុងភូមិក្តុល ឃុំក្តុលមានជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយប្រមាណ៦៥ឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង។

លោក សោ ភា ប្រធានសហគមន៍ទេសចរណ៍ខាងលើ កាលពីល្ងាច ថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០២១នេះបានលើកឡើងថា ក្រោមការយកចិត្តទុកដាក់គិតគូរនិងដឹកនាំការអភិវឌ្ឍពីសំណាក់លោក ស៊ុន សុវណ្ណារិទ្ធិ ភិបាលរងខេត្តកំពង់ឆ្នាំងទទួលបន្ទុកទេសចរណ៍កន្លងមក និងបច្ចុប្បន្នត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ចាប់តាំងពីឆ្នាំ ២០១៩ មកដល់ពេលនេះ សហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិលអភិវឌ្ឍបានជួសជុលផ្លូវលំដី ស ជាង ៧គីឡូម៉ែត្រអាចធ្វើដំណើរមកកាន់តំបន់ទេសចរណ៍បានយ៉ាងងាយស្រួល កសាងស្ពានឈើឆ្លងកាត់ជ្រលងអូរសម្រាប់លេងកម្សាន្តចំនួន ៥កន្លែង កសាងរោងសម្រាប់ភ្ញៀវលំហែកាយ ឬអង្គុយហូបចុកលេងកម្សាន្តបានចំនួន ៣៥កន្លែង កសាងបន្ទប់ទឹក និងបង្គន់អនាម័យបាន ២កន្លែង ស្មើនឹង ១០បន្ទប់។ សមិទ្ធិផលខាងលើនេះ បានធ្វើឱ្យរមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្តបានកើនឡើងជាបន្តបន្ទាប់។

ដោយឡែកទាក់ទងនឹងសេវាផ្គត់ផ្គង់ភ្ញៀវទេសចរណ៍វិញ លោក សោភា បានឱ្យដឹងថា តម្លៃរថយន្តមួយគ្រឿង ៥ពាន់រៀល ចតនៅខាងក្រោម និងបើឡើងទៅចតនៅល្បាក់ខាងលើជាប់នឹងជ្រលងជ្រោះ ត្រូវបង់ថែម ១ម៉ឺនរៀលទៀត ប៉ុន្តែចំណតរថយន្តខាងលើត្រូវមានចំនួនកំណត់ ដោយមិនអាចឱ្យរថយន្តឡើងទៅបាក់ខាងលើបានច្រើននោះឡើយព្រោះជាតំបន់ផ្លូវតូចចង្អៀតមានគ្រោះថ្នាក់។ ចំណែតកន្លែងភាស៊ីផ្ញើម៉ូតូ ១គ្រឿង ២ពាន់រៀល កន្លែងអង្គុយមួយៗតម្លៃពី ១៥,០០០រៀល ទៅ ៤ម៉ឺនរៀល ដែលអាចអង្គុយបាន៤វង់ តាមតូចតាមធំ។ ចំណែកម្ហូបអាហារវិញមិនថ្លៃពេកនោះទេគឺ មាន់ស្រែដុតមួយតម្លៃពី៣ ទៅ ៤ ម៉ឺនរៀល។
ទាក់ទងនឹងការមកលេងកម្សាន្ត សហគមន៍បានរៀបចំកន្លែងកត់ឈ្មោះ និងអត្តសញ្ញាណរបស់ភ្ញៀវទេសចរ កន្លែងបាញ់អាគុល និងពិនិត្យកំដៅ មុនពេលចូលកម្សាន្តក្នុងតំបន់ទេសចរណ៍។ ករណីមានភ្ញៀវមានកំដៅហួសពីការកំណត់និងមានការសង្ស័យ ត្រូវបញ្ជូនទៅកាន់មណ្ឌលសុខភាពពិនិត្យសំណាកធ្វើតេស្តរហ័សបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលតំបន់ទេសចរណ៍។

អ្នកស្រី ស៊ីណា ជាអ្នកលក់ដូរម្ហូបអាហារ ក្នុងសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិលបានបញ្ជាក់ថា កាលថ្ងៃ សោរ៍អាទិត្យមុន មានភ្ញៀវទេសចរណ៍ចំនួន ៦៤រថយន្ត និងជិះម៉ូតូជាង ៥០គ្រឿង មកលេងកំសាន្តស្មើនឹងមនុស្សជាង ៣០០នាក់ ដោយគ្មានរោងកន្លែងអង្គុយលេងគ្រប់គ្រាន់ទេ ហើយមួយចំនួនក៏បានស្នាក់នៅពេលយប់ផងដែរនៅតាមរោង ដោយមានការយាមការពារពីសំណាក់សន្តិសុខជាប្រជាការពាររបស់សហគមន៍យ៉ាងមានសុវត្ថិភាពផងដែរ។
គួរបញ្ជាក់ថា សហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិលបានកើតឡើងនៅក្នុងឆ្នាំ២០១៦ ដែលមានសមាជិកសរុបជាង ៤០០គ្រួសារ ក្នុងនោះមានសមាជិកសកម្មចំនួន ៣៣គ្រួសារ។ តំបន់ព្រៃភ្នំទឹកធ្លាក់ធម្មជាតិមានទំហំប្រមាណ ៣៦០ហិកតា ដែលស ហគមន៍កំពុងគ្រប់គ្រង និងកំពុងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍សម្រាប់ស្វាគមន៍ភ្ញៀវមកលេងកម្សាន្ត។

ចក្ខុវិស័យរបស់សហគមន៍ គឺអភិវឌ្ឍតំបន់អេកូទេសចរណ៍ធម្មជាតិនេះ ហើយមានស្តង់ដារតាមក្រសួងទេសចរណ៍កំណត់ ដោយរកចំណូលមកផ្គត់ផ្គង់សមាជិកសហគមន៍ជាង ៤០០គ្រួសារដែលធ្លាប់ប្រកបមុខរបរកាប់ឈើក្នុងព្រៃភ្នំ បែរមកបង្កបង្កើនផលដាំដុះបន្លែបង្ការដំណាំហូបផ្លែ ចិញ្ចឹមសត្វ ដើម្បីលក់ដូរផ្គត់ផ្គង់ភ្ញៀវដែលមកលេងកំសាន្តនៅក្នុង តំបន់ទេសចរណ៍មួយនេះ។ ជាមួយគ្នានេះដែរ ថវិកាចំណូលមួយចំនួនទៀត យកមកអភិរក្សតំបន់ព្រៃឈើធម្មជាតិដែលរងការបំផ្លិចបំផ្លាញឱ្យលូតលាស់ល្អឡើងវិញ និងថែរក្សាការពារឱ្យបានគង់វង្សតទៅអនាគត៕
អត្ថបទ៖ ឈៀងថារិទ្ធ



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?