ព័ត៌មានជាតិ
លោក ហ៊ុនម៉ានិត ប្រជុំជាមួយអាជ្ញាធរខេត្តឧត្តរមានជ័យដើម្បីគ្រប់គ្រងពលករឆ្លងដែនឱ្យមានប្រសិទ្ធភាពខ្ពស់
លោក ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក បានជួបពិភាក្សាការងារជាមួយលោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដើម្បីគ្រប់គ្រងពលករឆ្លងដែនមកពីប្រទេសថៃចូលតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ឱ្យមានប្រសិទ្ធភាពខ្ពស់សំដៅកាត់បន្ថយការឆ្លងរាលដាលជំងឺកូវីដ‑១៩ចូលក្នុងសហគមន៍។

នៅក្នុងជំនួបពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ លោក ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្នុងគោលបំណងពិនិត្យលើស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងតម្រូវការចាំបាច់បន្ថែម សំដៅធ្វើយ៉ាងណាទប់ស្កាត់ឱ្យខាងតែបាននូវការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ានិត បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តក្នុងការរៀបចំគ្រប់គ្រងពលករ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

លោក ហ៊ុនម៉ានិត បានលើកជាអនុសាសន៍មួយចំនួនជូនរដ្ឋបាលខេត្ត ដើម្បីយកមករៀបចំជាគោលការណ៍អនុវត្តចំពោះមុខ ក្នុងនោះផ្តោតសំខាន់លើវិធានការត្រៀមទទួលពលករខ្មែរដែលបានចូលមកកាន់តែច្រើនឡើង ជាពិសេសក្នុងការអនុវត្តគោលការណ៍ថ្មីដែលតម្រូវឱ្យធ្វើតេស្តរហ័សលើគ្រប់ពលករដែលបានឆ្លងដែនចូលមក និងការធ្វើចត្តាឡីស័កនៅនឹងកន្លែង។
ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ានិត ក៏បានស្នើឱ្យរដ្ឋបាលខេត្ត រៀបចំផែនការសកម្មភាព និងរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក ក៏ដូចជាលើកសំណើពាក់ព័ន្ធនឹងតម្រូវការសម្ភារបរិក្ខារបច្ចេកទេសដាក់ជូនគណៈកម្មការ និងអនុគណៈកម្មការថ្នាក់ជាតិដើម្បីជាយន្តការគាំទ្រដល់រដ្ឋបាលខេត្ត។
ថ្មីៗនេះលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានធ្វើការណែនាំដល់អភិបាលរាជធានីខេត្តទាំងអស់ត្រូវឱ្យអ្នកដំណើរទាំងអស់ធ្វើចត្តាឡីស័កនៅមណ្ឌលនៅមាត់ច្រកព្រំដែនតែម្តងដោយមិនអនុញ្ញាតឱ្យធ្វើការដឹកជញ្ជូនដើម្បីយកទៅធ្វើចត្តាឡីស័កនៅតាមភូមិឃុំទៀតទេ ខណៈពេលដែលជំងឺបំលែងខ្លួនថ្មីប្រភេទ Delta កំពុងមានការឆ្លងរាលដាលនៅប្រទេសកម្ពុជានោះ។

លោករដ្ឋន្ត្រីបានបន្តទៀតថា ទន្ទឹមគ្នានេះអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពង្រឹងវិធានការចត្តាឡីស័កនៅតាមមណ្ឌលឱ្យបានម៉ឹងម៉ាត់ស្របតាមគោលការណ៍ណែនាំផ្នែកសុខាភិបាល និងបង្កើនការពិនិត្យការគ្រប់គ្រងច្រកជាពិសេសច្រករបៀងចៀសវាងការហូរចូលព្រំដែនចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ដែលបង្កហានិភ័យក្នុងការចម្លងមេរោគបំលែងខ្លួនថ្មីចូលក្នុងសហគមន៍។
លើសពីនេះទៀត លោករដ្ឋមន្ត្រីបានណែនាំត្រូវចាត់វិធានការពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋធ្វើចំណាកស្រុកដែលវិលត្រឡប់មកភូមិឃុំវិញនឹងត្រូវអនុវត្តវិធានការចត្តាលឡីស័កនៅមណ្ឌលចត្តាឡីស័កឱ្យបានម៉ឹងម៉ាត់ក្នុងករណីដែលរកឃើញថាប្រជាពលរដ្ឋទាំងនោះពុំបានឆ្លងការធ្វើចត្តាឡីស័កនៅតាមព្រំដែន៕
អត្ថបទ៖ សំអឿន



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?