ព័ត៌មានជាតិ
សមាគមរោងចក្រកាត់ដេរ ថ្លែងអំណរគុណ សម្ដេចតេជោ ដែលបើកប្រាក់ឧបត្ថម្ភជូនកម្មករស្ថិតក្នុងតំបន់បិទខ្ទប់ទ្រង់ទ្រាយធំ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ដោយបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតស្ថិតក្នុងតំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និង ក្រុងព្រះសីហនុ។

តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួនដែលទើបទទួលបាននៅថ្ងៃនេះ ឲ្យដឹងថា « តាងនាមឲ្យនិយោជក និង កម្មករនិយោជិតទាំងអស់ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សូមសម្ដែងនូវសេចក្តីសោមនស្សរីករាយជាទីបំផុត អំណរគុណយ៉ាងជ្រាលជ្រៅក្រៃលែងចំពោះរាជរដ្ឋាភិ បាលកម្ពុជា ដែលអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ដោយបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតស្ថិតក្នុងតំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និង ក្រុងព្រះសីហនុ។ ក្នុងនោះ ក្រោមគោលនយោបាយគាំពារសង្គមដែលត្រូវបានគ្រប់គ្រង និង តម្រង់ទិសដោយក្រុមប្រឹក្សាជាតិគាំពារសង្គម។

បន្ថែមពីនោះ យើងខ្ញុំសូមថ្លែងអំណរគុណជាពិសេសដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានកិត្តិ យស និង ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ជាប្រធាន នៃក្រុមប្រឹក្សាជាតិគាំពារសុខភាពគាំពារសង្គម»។
ជាមួយគ្នានេះដែរ សមាគម បានអរគុណដល់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ជាអនុប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រោះថា ការបើកប្រាក់ឧបត្ថម្ភនេះ អនុវត្តដោយក្រសួងការងារ និង បណ្ដុះបណ្ដាលជីវៈ ក្រោយពីបានចំណាយពេលវេលា កម្លាំងកាយចិត្ត ក្នុងការធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយវិស័យឯកជន ប្រមូលចងក្រងប្រកបដោយតម្លាភាពនូវបញ្ជីឈ្មោះកម្មករនិយោជិតទាំងអស់ដែលទទួលរងផលប៉ះពាល់ដោយការបិទខ្ទប់នេះ។

សមាគម បានលើកឡើងថា «បន្ថែមលើការផ្ដល់ជំនួយជាគ្រឿងឧបភោគបរិភោគកាលពីពេលកន្លងមក ការផ្ដល់ប្រាក់ឧបត្ថម្ភនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយសម្រាលទុក្ខលំបាករបស់បងប្អូនកម្មករនិយោជិតរបស់យើងបានមួយកម្រិត ខណៈចំណូលមួយផ្នែករបស់ពួកគេត្រូវបានបាត់បង់ដោយសារការផ្អាកផលិតកម្មរបស់រោងចក្រកន្លងមក»។
សមាគម បានបញ្ជាក់ថា តាមរយៈគោលនយោបាយគាំទ្រ និង គាំពារគ្រប់ជ្រុងជ្រោយ សមាគមមានក្តីសង្ឃឹមយ៉ាងមុតមាំថា វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរកាបូបនៅបន្តដើរទៅមុខប្រកបដោយភាពល្អប្រសើរឡើងវិញ ក្រោយការបន្តជួយសង្គ្រោះ និងជួយជ្រោមជ្រែងជាបន្តបន្ទាប់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
រាជរដ្ឋាភិបាល បានចាប់ផ្តើមបើកផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង និង កាបូប ស្ថិតក្នុងតំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ នៃខេត្តកណ្ដាល និង ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ជំហានទី ១ ចាប់ពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ នេះតទៅ។

លោកបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា កម្មករនិយោជិតដែលត្រូវទទួលបានការឧបត្ថម្ភជំហានទី ១ នេះ មាន ២៧៥៧៤៧ នាក់ នៅរោងចក្រចំនួន ៥១៣ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ស្បែកជើង និង កាបូប ស្ថិតក្នុងតំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តកណ្ដាល និង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយកម្មករម្នាក់ៗ នឹងទទួលបានថវិកាចំនួន ១៦ ម៉ឺនរៀលតែមួយដងគត់ តាមប្រព័ន្ធធនាគារឯកទេសវីង៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?