ព័ត៌មានជាតិ
ពលរដ្ឋម្នាក់ត្រូវគ្រាប់កាំភ្លើងមន្រ្តីបរិស្ថាន ខណៈលួចអារឈើក្នុងព្រៃអភិរក្សព្រៃអង់តែន
ខេត្តកំពង់ធំ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បណ្តាលមកពីពលរដ្ឋម្នាក់ត្រូវបានរងគ្រោះដោយសារគ្រាប់កាំភ្លើងរបស់មន្រ្តីបរិស្ថាន ចំណុះឱ្យមន្ទីរបរិស្ថានខេត្តកំពង់ធំ ខណៈពេលដែលជនម្នាក់នោះកំពុងតែលួចចូលទៅកាប់អារឈើក្នុងដែនអភិរក្សព្រៃអង់តែន ស្ថិតនៅតំបន់ត្រពាំងឪឡឹក ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ហេតុការណ៍បាញ់ទៅលើពលរដ្ឋដែលបានចូលអារឈើក្នុងព្រៃហាមឃាត់ បានកើតឡើងកាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បណ្តាលឱ្យរងរបួសត្រង់ភ្លៅខាងឆ្វេង ខណៈនេះកំពុងតែសម្រាកព្យាបាលរបួសនៅ គ្លីនឹកឯកជនមួយ នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។
លោក តុប កក្តដា ប្រធានមន្ទីរបរិស្ថាន បានឱ្យដឹងតាមទូរសព្ទ នៅរសៀលថ្ងៃទី២៧ ខែមិថុនានេះថា ករណីមានការបាញ់មកលើពលរដ្ឋ គឺជាសិទ្ធិការពារខ្លួន ខណៈបុគ្គលរូបនោះជាជនសង្ស័យ មុខសញ្ញាចាស់ ធ្លាប់បង្កហេតុកាប់មន្រ្តីបរិស្ថានបណ្តាលឱ្យបែកក្បាល របួសធ្ងន់កន្លងមក តែត្រូវបានជនសង្ស័យម្នាកនេះ រត់គេខ្លួនបាត់តែម្តង និងទើបតែប្រទះឃើញខណៈកំពុងតែអារឈើតំបន់ហាមឃាត់នេះ។
លោក តុប កក្តដា បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ មន្រ្តីបរិស្ថានប្រចាំការនៅស្នាក់ការចំនួន២នាក់ បន្ទាប់ពីលឺសូរ សំឡេងអារឈើ មន្រ្តីបរិស្ថានម្នាក់បានចូលក្នុងព្រៃទៅមើល ក៏ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ កំពុងតែធ្វើសកម្មភាពអារឈើ ខណៈមន្រ្តីបរិស្ថានបានប្រាប់ឱ្យជនសង្ស័យទាំង២នាក់ ទម្លាក់ម៉ាស៊ីនអារឈើចុះ តែអ្នកទាំងពីរពុំបានទម្លាក់ចុះនោះឡើយ បែរជាគ្រវីម៉ាស៊ីនតម្រង់មកមន្រ្តីបរិស្ថាន។ ខណៈនោះមន្រ្តីអភិរក្សបានបាញ់កាំភ្លើងបង្អើលតែ គ្រាប់បានផ្លាតទៅចំភ្លៅបណ្តាលឱ្យរបួសតែម្តង។
លោក តុប កក្តដា បន្តថា៖ “បើមានចេតនាបាញ់សម្លាប់គឺស្លាប់បាត់ហើយ តែនេះគឺជាការពារខ្លួន ប្រសើរជាងត្រូវគេកាត់និងម៉ាស៊ីនអារឈើ ព្រោះជាមុនសញ្ញាចាស់ធ្លាប់បង្កហេតុម្តងមកហើយ គឺត្រូវការពារខ្លួន រួចចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់”។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានឱ្យដឹងថា ជនរងគ្រោះដែលត្រូវរបួសដោយសារគ្រាប់កំាភ្លើង មានឈ្មោះ ប៉ុន ផល្លា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសុភមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ចំណែលមន្រ្តីបរិស្ថាន ដែលបានបាញ់ទៅលើជនរងគ្រោះ ដោយអះអាងថា ការពារខ្លួននោះ មានឈ្មោះ ចក់ សុជាតិ រស់នៅ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បន្ទាប់ពីមានការហេតុការណ៍បាញ់ពលរដ្ឋ លោក ចក់ សុជាតិ បានមកផ្ទះ ទើបមន្រ្តីនៃស្នងការនគរបាលខេត្តកំពង់ធំ បាននាំខ្លួនមកស្នងការដើម្បីដោះស្រាយ។
ដោយ ប៊ុន រដ្ឋា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់